ទីបំផុតអវកាសយានិក៤រូបទៀតហើយ ជិះយានអវកាស SpaceX ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (Video)

ទីបំផុតអវកាសយានិក៤រូបទៀតហើយ ជិះយានអវកាស SpaceX ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (Video)

(អាមេរិក)៖ អង្គការ NASA របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនអវកាសឯកជន SpaceX ទើបតែបានទទួលជោគជ័យជាថ្មីម្តងទៀត ក្នុងការបញ្ជូនអវកាសយានិក ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ដោយប្រើប្រាស់យានអវកាស និងគ្រាប់រ៉ុក្កែតរបស់ SpaceX។

នាវេលាព្រឹកថ្ងៃសុក្រនេះ (ពេលវេលានៅសហរដ្ឋអាមេរិក) អវកាសយានិក ០៤រូប ក្នុងនោះ ០២រូបមកពី NASA ផ្ទាល់ ០១រូបមកពីទីភ្នាក់ងារអវកាសជប៉ុន និងមួយរូបទៀតមកពីទីភ្នាក់ងារអវកាសអឺរ៉ុប ត្រូវបានបញ្ជូនចេញពីមជ្ឈមណ្ឌលអវកាស Kennedy ដែលស្ថិតក្នុងរដ្ឋផ្លូរីដា ដោយធ្វើដំណើរតាមរយៈរ៉ុក្កែត Falcon 9 និងយាន Crew Dragon ឈ្មោះ Endeavour របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX។

គួរបញ្ជាក់ថា យាន Crew Dragon ត្រូវបានបាញ់ឡើងទៅដល់គន្លងអវកាសដោយសុវត្ថិភាព និងកំពុងឆ្ពោះទៅកាន់ស្ថានីយ ISS។ គេរំពឹងថាវានឹងទៅដល់ក្នុងរយៈពេល ២៤ម៉ោងទៀត។ បេសកកម្មថ្ងៃសុក្រនេះ ដែលហៅថា Crew-2 គឺជាជោគជ័យលើកទី ៣ ហើយដែល NASA បានប្រើប្រាស់គ្រាប់រ៉ុក្កែត និងយានអវកាសរបស់ក្រុមហ៊ុន SpaceX ដើម្បីនាំអវកាសយានិក ឡើងទៅស្ថានីយអវកាសអន្តរជាតិ៕

ប្រភព៖ space.com (ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១)

Comments (0)
Add Comment