គ្មានទីណាស្រដៀងភពអង្គារ ដូចកន្លែងដែលចិនកំពុងបង្វឹកផ្នែកវិទ្យាសាស្ត្រនេះឡើយ! (មានរូបភាព)

(ប៉េកាំង)៖ ទីតាំងបង្វឹកក្រុមអ្នកវិទ្យាសាស្ត្រលើផែនដី ដែលចិនបានជ្រើសរើសស្ថិតនៅតំបន់វាលខ្យាច់ Gobi នៃភាគពាយព្យប្រទេស ត្រូវបានគេជឿជាក់ថា ជាទីកន្លែងដែលមានបរិស្ថាន ស្រដៀងនឹងភពអង្គារបំផុត បើធៀបនឹងកន្លែងមួយចំនួនទៀត ដែលត្រូវបានចាត់ទុកថា មានលក្ខណៈដូចភពអង្គារ នៅលើភពផែនដីយើងនេះ។

ទីតាំងដែលក្រុមការងារអភិវឌ្ឍវិស័យអវកាសចិន បានជ្រើសរើសខាងលើនេះ គឺមានទំហំជាង ៧០០ហិកតា ហើយចាប់តាំងពីឆ្នាំ២០១៩មក វាបានក្លាយជាទីកន្លែងដ៏អស្ចារ្យ ដែលក្រុមអ្នកវិទ្យាសាស្ត្រចិនប្រើដើម្បីធ្វើតេស្ត និងស្រាវជ្រាវអ្វីៗគ្រប់យ៉ាង ពាក់ព័ន្ធនឹងបេសកកម្មភពអង្គារ ជាពិសេសគឺបេសកកម្ម Tianwen-1 ដែលទើបបានចុះចតយ៉ាងជោគជ័យ នៅលើភពអង្គារកាលពីខែឧសភា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ការបញ្ជូនផ្កាយរណប និងយានស្រាវជ្រាវទៅកាន់ភពព្រះអង្គារ គឺគ្រាន់់តែជាជំហានដំបូងប៉ុណ្ណោះ ដោយនៅថ្ងៃអនាគតទៀត ចិនក៏គ្រោងបញ្ជូនអវកាសយានិក ទៅកាន់ភពក្រហមនោះផងដែរ មិនឲ្យចាញ់សហរដ្ឋអាមេរិក និងមហាអំណាចអវកាសផ្សេងៗទៀតឡើយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Independent (ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១)

Comments (0)
Add Comment