រកឃើញ «ភព» ក្នុងកាឡាក់ស៊ីដទៃ? នេះអាចជាលើកដំបូងបំផុត សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ (មានវីដេអូ)

(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិទំនងជាបានរកឃើញ «ភពនៅកាឡាក់ស៊ីដទៃ» ជាលើកដំបូងបំផុត។ ភពដែល​នឹងត្រូវការពេលវេលាបន្ថែម ដើម្បីបញ្ជាក់វត្តមានពិតប្រាកដនេះ ត្រូវបានដាក់ឈ្មោះជាបណ្តោះអាសន្នថា M51-ULS-1b មានចម្ងាយ ២៨លានឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។

យោងតាមការចុះផ្សាយដោយកាសែត Nature Astronomy ដែលត្រូវបានដកស្រង់នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ នេះឲ្យដឹងថា ប្រសិនបើភព M51-ULS-1b ពិតជាត្រូវបញ្ជាក់វត្តមានពិតប្រាកដនៅថ្ងៃអនាគត នោះវានឹងក្លាយជាការបោះជំហានដ៏ធំមួយទៀត សម្រាប់ការស្រាវជ្រាវរកភព exoplanet នៅក្នុងកាឡាក់ស៊ីដទៃ ក្រៅពីកាឡាក់ស៊ី Milky Way របស់យើង។

យោងតាមតារាវិទូ Rosanne Di Stefano មកពីមជ្ឈមណ្ឌលរូបសាស្ត្រ និងតារាសាស្ត្រ Harvard-Smithsonian នៃសាកលវិទ្យាល័យ Cambridge បានឲ្យដឹងថា «យើងតែងតែសន្មត់ជានិច្ចថា មានភពជាច្រើននៅកាឡាក់ស៊ីផ្សេងៗពីយើង។ ប៉ុន្តែសម្រាប់ការរកឃើញជាក់ស្តែង នោះគឺពិតជារឿងដ៏ប្រសើរ។ នេះជាបទពិសោធន៍ដ៏គួរឲ្យស្ញប់ស្ញែង»។

កន្លងមកនេះក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រលើភពផែនដី បានរកឃើញភព exoplanet នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះសរុបជាង ៤,៨០០ភពហើយ។ មនុស្សគ្រប់គ្នាជឿជាក់ថា នៅកាឡាក់ស៊ីផ្សេងៗ ក៏មានភពច្រើនដូចកាឡាក់ស៊ីយើងដែរ ប៉ុន្តែការចាប់បានវត្តមានរបស់ភពទាំងនោះ គឺជារឿងពិបាកបំផុត ព្រោះសូម្បីតែ Andromeda ដែលជាកាឡាក់ស៊ីស្ថិតនៅជិតយើងជាងគេ ក៏មានចម្ងាយរហូតដល់ទៅ ២.៥លានឆ្នាំពន្លឺពីយើងផងដែរ។

កាឡាក់ស៊ី Messier 51 (M51)

គួរបញ្ជាក់ថា បេក្ខភាពភពស្ថិតក្នុងការតាមដានខាងលើនេះ ត្រូវបានក្រុមតារាវិទូសន្មត់ថា មានទំហំប្រហាក់ប្រហែលនឹងភពសៅរ៍ (Saturn) នៃប្រព័ន្ធព្រះអាទិត្យយើង ហើយវាត្រូវបានអង្កេតដោយតេឡេស្កូបអវកាស Chandra X-ray Observatory។ M51-ULS-1b ស្ថិតនៅក្នុងកាឡាក់ស៊ីរាងគូទខ្យងដែលមានឈ្មោះថា Messier 51 (M51)។ ក្រុមអ្នកវិទ្យាសាស្ត្របានចំណាយពេលជាច្រើនឆ្នាំមកហើយ ដោយមានជំនួយពី Chandra ទើបអាចរកឃើញបេក្ខភាពភពនេះ ក្នុងចំណោមបេក្ខភាពគោលដៅចំនួន ២,៦២៤ នៅក្នុងកាឡាក់ស៊ីធំៗចំនួន

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១)

Comments (0)
Add Comment