ទស្សនាទិដ្ឋភាពព្រះអាទិត្យយើង លិចនៅភពព្រះអង្គារ, ថតដោយយាន Perseverance (មានវីដេអូ)

(អាមេរិក)៖ អង្គការ NASA កាលពីអំលុងដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានប្រមូលយករូបភាពទិដ្ឋភាពថ្ងៃលិចនៅភពព្រះអង្គារ ថតដោយយានស្រាវជ្រាវ Perseverance ដែលកំពុងស្ថិតនៅក្នុងក្នុងរណ្តៅ Jezero នៃអឌ្ឍគោលខាងជើងភពក្រហមនេះ។

ទិដ្ឋភាពថ្ងៃលិចលើភពអង្គារ ត្រូវបានគេហៅជារឿយៗថា ថ្ងៃលិចពណ៌ខៀវ ឬ Blue Sunset ក៏ព្រោះតែពេលខ្លះ កំហាប់បរិយាកាសនៃភពអង្គារ ត្រូវបានគ្រប់ដណ្តប់ដោយម៉ូលេគុលធូលីតូចៗ ដែលបង្កឲ្យបរិយាកាសវា ពេលមើលទៅកាន់ចំណុចដែលព្រះអាទិត្យលិចនោះ មានពណ៌ខៀវ។

កន្លងមកនេះ, ទាំងយាន Curiosity និង InSight សុទ្ធតែធ្លាប់ផ្តិតយកទិដ្ឋភាពថ្ងៃលិចនៃភពអង្គារ ជាពណ៌ធម្មជាតិរួចទៅហើយ ហើយលើកនេះគឺដល់វេនយាន Perseverance វិញម្តង។ ខាងក្រោមនេះ គឺជាវីដេអូនៃបណ្តុំរូបភាព បង្ហាញអំពីទិដ្ឋភាពថ្ងៃលិចលើភពព្រះអង្គារ៖

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/JPL (ថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១)

Comments (0)
Add Comment