(អាមេរិក)៖ រូបថតមួយសន្លឹកដែលអង្គការ NASA ទើបបានបញ្ចេញនេះ គឺបង្ហាញអំពីទិដ្ឋភាពជុំវិញខ្លួនយាន Curiosity ឬបើយើងនិយាយឲ្យងាយយល់ វាគឺជាការថតរូបខ្លួនឯង (Selfie) ជាលក្ខណៈ «360ដឺក្រ» តែម្តង។
រូបមួយសន្លឹកនេះ គឺបានមកពីរូបថតជាច្រើនសន្លឹក យកមកផ្គុំគ្នា ដែលត្រូវបានថតដោយកាមេរ៉ា បំពាក់នៅលើដៃរបស់យាន Curiosity (MAHLI) កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ គិតចាប់តាំងពីការចុះទៅដល់រណ្តៅយក្ស Gale នៃភពអង្គារ កាលពីខែសីហា ឆ្នាំ២០១២ យាន Curiosity បានស្ថិតនៅទីនោះជាង ៣,៣០០ថ្ងៃ (Sole) របស់ភពអង្គារហើយ (មួយថ្ងៃនៃភពអង្គារស្មើនឹង ២៤ម៉ោង និង ៣៧នាទី)។
គួរបញ្ជាក់ថា បើតាមក្រុមការងារគ្រប់គ្រងបេសកកម្ម Curiosity របស់ NASA រូបថត Selfie 360 ដឺក្រេខាងលើនេះ ត្រូវបានផ្គុំចេញពីរូបថតសរុប «៨១សន្លឹក» ឯណោះ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/Space.com (ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១)