រូបមួយសន្លឹកនេះត្រូវបានថតពីចម្ងាយ «១.៥លានគីឡូម៉ែត្រ» ពីភពផែនដី, តើតំបន់ជាំខ្មៅនៅប៉ូលខាងត្បូងនោះជាអ្វី?

(បរទេស)៖ ផ្កាយរណបស្ថិតនៅរយៈចម្ងាយឆ្ងាយ (DISCOVR) នៃរដ្ឋបាលបរិយាកាស និងមហាសមុទ្រ (NOAA) របស់សហរដ្ឋអាមេរិក បានផ្តិតយករូបភាពដ៏ពិសេស ១សន្លឹកប្រចាំឆ្នាំ២០២១ នៅក្នុងរយៈចម្ងាយ ១.៥លានគីឡូម៉ែត្រភពផែនដី និងបានឲ្យគ្រប់គ្នាឃើញតំបន់ខ្មៅដ៏ធំមួយ ស្ថិតនៅប៉ូលខាងត្បូង។

សម្រាប់រូបភាពនេះ បងប្អូនមួយចំនួនប្រាកដជាអាចស្មានដឹងថា ជាអ្វីរួចទៅហើយ ដោយគ្រាន់តែបានឃើញភ្លាម។ នោះគឺជាបាតុភូតសូរ្យគ្រាសពេញលេញ តែមួយគត់ប្រចាំឆ្នាំ២០២១ ដែលបានកើតមានឡើងពីលើទ្វីបអង់តាកទិក ស្ថិតនៅប៉ូលខាងត្បូងនៃភពផែនដី កាលពីថ្ងៃទី០៤ ខែធ្នូ។

(image credit: NOAA)

គួរបញ្ជាក់ថា កាមេរ៉ានៅលើផ្កាយរណប DISCOVR របស់ NOAA ដែលផលិតដោយអង្គការ NASA បានផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យខាងលើនេះ។ វាគឺជាស្រមោលសូរ្យគ្រាស ឬបើនិយាយឲ្យចំគឺជាស្រមោលនៃព្រះចន្ទ ដែលបានគោចរមកបាំងពន្លឺព្រះអាទិត្យ នៅត្រង់ចំណុចនោះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១)

Comments (0)
Add Comment