រីករាយជាមួយរូបថត «១២សន្លឹក» ដើម្បីប្រារព្ធខួប១ឆ្នាំគត់ នៃយានអង្គការ NASA លើភពអង្គារ (Perseverance)

(អាមេរិក)៖ អង្គការ NASA កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ចេញរូបថតពិសេសចំនួន ១២សន្លឹក ដើម្បីអបអរខួប ១ឆ្នាំគត់ (បើគិតពីពេលវេលាលើផែនដី) នៃការចុះទៅដល់ផ្ទៃភពអង្គាររបស់យានស្រាវជ្រាវថ្មី គឺ Perseverance និងកូនឧទ្ធម្ភាគចក្រ Ingenuity ដែលនៅជាមួយយាននេះផងដែរ។

យាន Perseverance បានចុះទៅដល់រណ្តៅ Jezero ដែលមានមុខកាត់ ៤៥គីឡូម៉ែត្រ ដើម្បីសិក្សាស្វែងរកដាននៃជីវិត ដែលអាចកើតមានកាលពីអតីតកាល នៅលើភពក្រហមដ៏ស្ងួតហួតហែងនោះ ព្រោះវាត្រូវបានគេដឹងថា ធ្លាប់ជាអតីតបឹងស្តុកទឹកដ៏ធំមួយ ដែលផ្សាភ្ជាប់នឹងដងទន្លេដ៏ធំមួយផងដែរ។ Perseverance បាននិងកំពុងជីកយកគំរូតាងជាកម្ទេចដី និងថ្ម រួចច្រកទុកឲ្យបានស្អាតបាត ដើម្បីត្រៀមដឹកជញ្ជូនមកកាន់ភពផែនដីវិញ នៅអំឡុងទសវត្សរ៍ ២០៣០។

អ្វីដែលធ្វើឲ្យ Perseverance មិនឯកោដូចជាយានផ្សេងៗទៀតនោះ គឺវាមានកូនឧទ្ទម្ភាគចក្រមួយទម្ងន់ ១.៨គីឡូក្រាម ដែលស្ថិតនៅភពអង្គារបាន ១ឆ្នាំជាមួយគ្នាផងដែរ។ Ingenuity បានបំពេញបេសកកម្មហោះហើរ ៥លើកជាផ្លូវការប្រកបដោយជោគជ័យ និងសរុប ១៩លើក បើបូកទាំងការហោះហើរសាកល្បង។

ដើម្បីអបអរខួប ១ឆ្នាំរបស់ Perseverance និង Ingenuity អង្គការ NASA បានជ្រើសរើសរូបថត ១២សន្លឹក ចេញពីរូបថតសរុបជាង ២០០,០០០សន្លឹក ដើម្បីជូនមហាជនទស្សនាដូចខាងក្រោម និងសូមបញ្ជាក់ថា រូបភាពទាំងអស់នេះ គឺបង្ហាញអំពីដំណើរនៃការចុះចតយាន Perseverance, បរិស្ថានជារួមនៃបាតបឹង Jezero ដែលវាផ្តិតបាន, កូនឧទ្ធម្ភាគចក្រ Ingenuity និង ការថតរូបវែង (Panorama) ផងដែរ៖

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (Image credit: NASA/JPL-Caltech)

Comments (0)
Add Comment