គួរឲ្យសង្វេគ, រូបភាពនានាពីទីអវកាស បង្ហាញពីក្តីវិនាសអន្តរាយ ក្នុងសង្គ្រាមនៅអ៊ុយក្រែន (មានរូបភាព)

(អាមេរិក)៖ ផ្កាយរណបអន្តរជាតិមួយចំនួន ជាពិសេសផ្កាយរណបរបស់ក្រុមហ៊ុន MAXAR នៃសហរដ្ឋអាមេរិក បានបង្ហាញរូបភាពជាបន្តបន្ទាប់ គិតចាប់តាំងពីការប្រមូលផ្តុំយោធារុស្ស៊ី នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន រហូតដល់ការឈ្លានពានទ្រង់ទ្រាយធំផ្ទុះឡើង។

ខាងក្រោមនេះ គឺជារូបភាពសំខាន់ៗ បង្ហាញពីក្តីវិនាសអន្តរាយ ដោយសារតែការលុកលុយពីកងទ័ពរុស្ស៊ី ចូលមកកាន់ទឹកដីអ៊ុយក្រែន៖

១៖ រូបភាពនៃឃ្លាំងស្តុកទំនិញនៅទីក្រុង Chernihiv របស់អ៊ុយក្រែន រងការវាយប្រហារដោយកងទ័ពរុស្ស៊ី

ថតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ (Image credit: BlackSky)

២៖ រូបភាពនៃក្បួនយោធារុស្ស៊ីមានប្រវែងជាង ៦០គីឡូម៉ែត្រ ធ្វើដំណើរទៅវាយប្រហាររដ្ឋធានី Kyiv របស់អ៊ុយក្រែន

ថតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ (Image credit: Maxar Technologies)

៣៖ រូបភាពនៃផ្ទះប្រជាជន និងរថក្រោះ-រថពាសដែក រងការកម្ទេចនៅតាមផ្លូវ ក្បែរអាកាសយានដ្ឋាន Antonov នៃទីក្រុង Bucha របស់អ៊ុយក្រែន

ថតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ (Image credit: Maxar Technologies)

៤៖ រូបភាពនៃរោងចក្រមួយនៅទីក្រុង Chernihiv របស់អ៊ុយក្រែន រងការវាយប្រហារ

ថតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ (Image credit: Maxar Technologies)

៥៖ រូបភាពនៃស្ពានមួយនៅទីក្រុង Chernihiv របស់អ៊ុយក្រែន រងការបំផ្ទុះបំបាក់

ថតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ (Image credit: Maxar Technologies)

៦៖ រូបភាពនៃផ្ទះប្រជាជនជាច្រើននៅទីក្រុង Rivnopillya របស់អ៊ុយក្រែន រងការវាយប្រហារ

ថតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២(Image credit: Maxar Technologies)

៧៖ រូបភាពនៃក្បួនយោធារុស្ស៊ីភាគខាងជើង ដឹកនាំកម្លាំង និងសព្វាវុធទៅកាន់ទីក្រុង Ivankiv ភាគអាគ្នេយ៍អ៊ុយក្រែន

ថតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ (Image credit: Maxar Technologies)

ប្រែសម្រួល៖ Cambo Space (វឌ្ឍនៈ)
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២)

Comments (0)
Add Comment