បងប្អូនគាំទ្រទេ? មេដឹកនាំអង្គការ NASA ថ្មី «នឹងផ្តោតសំខាន់លើការស្រាវជ្រាវឋានព្រះច័ន្ទ ជាជាងកន្លែងផ្សេងទៀត»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ​បានសម្រេចជ្រើសរើស​អ្នកតំណាង​រាស្រ្ត​​រដ្ឋ អូក្លាហូម៉ា (Oklahoma) លោក ជែមស៍ ប្រាយដិនស្ទីន (James Bridenstine) សម្រាប់មុខតំណែង​ជាប្រធានទីភ្នាក់ងារអវកាស​​ ដ៏ល្បីរបស់​ពិភពលោក NASA។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Scientific America នៅរសៀលថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

ឆ្លើយតបចំពោះសេចក្តី​ប្រកាសនេះ ប្រធានស្តីពី​របស់ NASA លោក រ៉ូបឺត ឡៃហ្វ៊ូត (Robert Lightfood) បានថ្លែងថា លោក​​មានក្តី​រីករាយជាខ្លាំង​ដែលបាន លោក Bridenstine មកដឹកនាំក្រុមការងារ​របស់ខ្លួន និងកំពុងតែទន្ទឹងរង់ចាំ​ធ្វើការងារ​​ ជាមួយលោកអគ្គនាយកថ្មី NASA រូបនេះ។

គួរបញ្ជាក់ថា លោក James Bridenstine វ័យ ៤២ឆ្នាំ ត្រូវបានគេស្គាល់​ថា​ គឺជា​អ្នកគាំទ្រដ៏​សកម្មម្នាក់ នៃនបេសកកម្មរុក​រក​​ទៅកាន់ឋានព្រះច័ន្ទ។ បច្ចុប្បន្ននេះ NASA កំពុងតែផ្តោតសំខាន់ឡើងវិញ ចំពោះការស្រាវជ្រាវ និងដាក់អាណានិគមលើព្រះច័ន្ទ ដែលស្ថិតនៅជិតផែនដីបំផុត ហើយសម្រាប់​គំរោងទៅភពអង្គារវិញ​ គឺនៅតែស្ថិតនៅជាធម្មតា មិនមានអ្វីប្រែប្រួល​ខ្លាំងឡើយ៕

 

Comments (0)
Add Comment