ចំថ្ងៃចូលឆ្នាំខ្មែរ! ព្រះអាទិត្យជះចេញនូវអណ្តាតភ្លើង ពីចំណុចខ្មៅមរណៈ «dead sunspot» តែសូមកុំបារម្ភ

(អាមេរិក)៖ ចំណុចខ្មៅមួយនៃព្រះអាទិត្យដែលមានលេខសម្គាល់ AR 2987 ឬដែលក្រុមអ្នកវិទ្យាសាស្ត្រហៅថា ចំំណុចខ្មៅមរណៈ (dead sunspot) ទើបតែបានជះចេញនូវកំសួលអណ្តាតភ្លើង (mass ejection of solar material) សំដៅមករកភពផែនដីរបស់យើង ហើយវានឹងមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ (ពេលវេលានៅអាមេរិក) ឬនៅយប់ថ្ងៃដដែលពេលវេលានៅកម្ពុជាយើង។

ការជះចេញនូវរលកធាតុវិទ្យុសកម្ម ចេញពីចំណុចខ្មៅៗនៃព្រះអាទិត្យ ឬ coronal mass ejection (CME) ខាងលើនេះ តែងតែបង្កឲ្យមានពន្លឺសំរាំងប៉ូល (Aurora) នៅតំបន់ប៉ូលទាំងពីររបស់ភពផែនដី និងការរំខានដល់ប្រពន្ធទូរគមនាគមន៍ ហើយតិច ឬច្រើន គឺអាស្រ័យទៅលើកម្រិត ដែលអណ្តាតភ្លើងនោះជះចេញពីព្រះអាទិត្យ។

តើផែនដីនឹងរងផលប៉ះពាល់ឬទេ? សម្រាប់ការជះចេញនូវថាមពលខាងលើនេះ គឺមានកម្រិត c-class ដែលជាកម្រិតស្រាលប៉ុណ្ណោះ ដូច្នេះភពផែនដី នឹងរងផលប៉ះពាល់តិចតួច ដោយត្រឹមតែអាចបង្កការរំខានខ្លះៗ ដល់ប្រព័ន្ធទូរគមនាគមន៍ប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២)

Comments (0)
Add Comment