Oops! តើនេះជាអ្វី? កូនឧទ្ធម្ភាគចក្រ Ingenuity ថតបានលើភពអង្គារ! (មានរូបភាព)

(អាមេរិក)៖ កូនឧទ្ធម្ភាគចក្រ Ingenuity របស់អង្គការ NASA ដែលកំពុងដើរតួយ៉ាងត្រសងជាមួយ យានស្រាវជ្រាវភពអង្គារ Perseverance ទើបតែបានផ្តិតរូបភាពមួយសន្លឹក បង្ហាញអំពីបំណែកខ្ទេចខ្ទាំមួយ ដែលលោកអ្នកមួយចំនួនប្រហែលជាអាចស្មានដឹង…។

(Image Credit: NASA)

បំណែកខ្ទេចខ្ទាំក្នុងរូបភាពនេះ គឺជាសន្ទះទប់ល្បឿនផ្នែកខាងក្រោយ រួមទាំងឆ័ត្រយោងផងដែរ ដែលបានធ្លាក់នៅមិនឆ្ងាយប៉ុន្មានឡើយ ពីចំណុចដែលយាន Perseverance បានចុះចតលើភពអង្គារ កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ការហោះហើរជាប្រចាំរបស់ Ingenuity បាននាំឲ្យវាផ្តិតបានទិដ្ឋភាពខាងលើនេះ ដោយការគ្រោងទុក ព្រោះវានឹងក្លាយជាជំនួយដ៏សំខាន់ សម្រាប់បេសកកម្មនៃអង្គការអវកាសអឺរ៉ុប ESA នៅថ្ងៃមុខ។

គួរបញ្ជាក់ថា បេសកកម្មយាន Perseverance បានចុះទៅកាន់រណ្តៅ Jezero ដែលមានមុខកាត់ ៤៥គីឡូម៉ែត្រ ស្ថិតនៅអឌ្ឍគោលខាងជើងភពអង្គារ ដើម្បីស្វែងរកដាននៃជីវិត និងជីកយកគំរូតាង (ដុំថ្ម និងកម្ទេចដី) រួចច្រកទុកឲ្យបានត្រឹមត្រូវ ហើយនឹងត្រូវដឹកយកមកកាន់ផែនដី នៅក្នុងបេសកកម្មលើកក្រោយ (Mars sample-return project) ដោយអង្គការ ESA៕

(Image Credit: ESA)

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២)

Comments (0)
Add Comment