(បរទេស)៖ នេះអាចមិនមែនជារូបភាពថ្មីៗ ដែលលោកអ្នកទើបនឹងឃើញនោះឡើយ ប៉ុន្តែសម្រាប់អ្នកមិនទាន់បានឃើញនោះ អាចនឹងមានអារម្មណ៍តក់ស្លុត និងព្រួយបារម្ភចំពោះអនាគតនៃភពផែនដី ប្រសិនបើមិនមានការស្វែងរក ដំណោះស្រាយឲ្យបានទាន់ពេលវេលាទេនោះ។ រូប ២ សន្លឹកនេះ គឺជាការប្រៀបធៀបគ្នាទៅលើ ការប្រែប្រួលបរិស្ថាននៅទីតាំងដដែល ក្នុងអំលុងពេល ១០០ឆ្នាំ ដោយស្ថិតនៅតំំបន់មហាសមុទ្រទឹកកកអាក់ទិក (Arctic Ocean) នៃប៉ូលខាងជើងភពផែនដី។
ឆ្លើយតបទៅនឹងការព្រមានថ្នាក់អន្តររដ្ឋាភិបាល នៅទូទាំងពិភពលោក តាមរយៈវេទិកានៃអង្គការសហប្រជាជាតិ (UN) កាលពីខែតុលា ឆ្នាំ ២០១៨, បណ្តាអ្នកស្នេហាបរិស្ថានជាច្រើនរូប បានព្យាយាមរិះរកគ្រប់វិធីសាស្ត្រ ដើម្បីក្រើនរំលឹកមនុស្សគ្រប់រូបអំពីគ្រោះមហន្តរាយ ដែលបាននិងកំពុងបង្កឡើង ដោយការប្រែប្រួលបរិយាកាសផែនដី និងការកើនឡើងនៃនីវ៉ូទឹកសមុទ្រ។
ខាងក្រោមនេះ គឺជាការប្រៀបធៀបទិដ្ឋភាពចំនួន ២ នៅទីតាំងដដែល ក្នុងអំលុងពេល ១សតវត្សរ៍ពីគ្នា៖
១៖ (រូបមនុស្សជិះទូក) នេះជាការប្រៀបធៀបរូបថតកាលពីដើមទសវត្សរ៍ ១៩០០ និងរូបថតកាលពីឆ្នាំ ២០០៣ ដែលសុទ្ធសឹងតែត្រូវបានថតក្នុងរដូវក្តៅ (អំលុងខែកក្កដា) នៅមហាសមុទ្រទឹកកកអាកទិកដូចគ្នា។ មិនចាំបាច់បកស្រាយច្រើនទេ ស្ថានភាពទាំងពីរនេះ គឺស្ទើរតែខុសគ្នា ១៨០ដឺក្រទៅហើយ ព្រោះផ្ទាំងទឹកកកធំៗ បានបាត់វត្តមានអស់រលីងនៅរយៈពេល ១០០ឆ្នាំក្រោយ។
២៖ (រូបមនុស្សឈរ) នេះក៏ជាការប្រៀបធៀបដែលមិនសូវខុសពីរូបទី ១ ប៉ុន្មាននោះដែរ គ្រាន់តែស្ថិតនៅជ្រុងផ្សេងពីគ្នាតែប៉ុណ្ណោះ នៅតំបន់មហាសមុទ្រទឹកកកអាកទិក។ រយៈពេល ១០០ឆ្នាំមុន និង ១០០ឆ្នាំក្រោយ ផ្ទាំងទឹកកកនៅក្នុងរូបភាពចាស់បានបាត់ស្ទើរអស់រលីង ខណៈទាំងរូបចាស់ និងរូបថ្មី ដែលត្រូវបានដាក់ទន្ទឹមគ្នានេះ សុទ្ធតែត្រូវបាននៅអំលុងរដូវក្តៅ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ SNOPES