ទីបំផុត NASA ប្រកាសរកឃើញភព exoplanet (ភពនៅប្រព័ន្ធផ្កាយផ្សេង) ទី ៥,០៧១

(អាមេរិក)៖ គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ ភពនៅប្រព័ន្ធផ្កាយផ្សេងៗ នៃកាឡាក់ស៊ី Milky Way យើងសរុបចំនួន ៥,០៧១ ភពហើយ (មិនរាប់នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងឡើយ) ត្រូវបានបញ្ជាក់វត្តមានជាផ្លូវការ ក្នុងនោះភពចុងក្រោយគេទី ៥,០៧១ ត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា OGLE-2019-BLG-0362L b

(Image Credit: NASA)

OGLE-2019-BLG-0362L b ជាប្រភេទភពឧស្ម័នយក្ស មានម៉ាស់ធំជាងភពព្រហស្បតិ៍ (Jupiter) របស់យើងរហូតដល់ទៅ ៣.៤ដង និងកាំ (radius) វែងជាង ១.១៧ដង ហើយវាចំណាយពេល ៥ឆ្នាំនៃពេលវេលាលើផែនដី ដើម្បីគោចរជុំវិញផ្កាយមេរបស់វាមួយជុំ (ស្មើនឹងមួយឆ្នាំរបស់វា)។ ប្រព័ន្ធផ្កាយរបស់ភពឧស្ម័នយក្សមួយនេះ ស្ថិតនៅចម្ងាយជាង ១៩,០០០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។

រូបតំណាងនៃភពទី ៥,០៧១ (Image Credit: NASA)

គួរបញ្ជាក់ថា ក្រៅពីភព exoplanet ផ្លូវការទាំង ៥,០៧១ភព អង្គការ NASA ក៏នៅមានភពស្ថិតក្នុងការតាមដានសរុប ៨,៨៧០ បេក្ខភាពភព ផ្សេងទៀតផងដែរ ខណៈប្រព័ន្ធផ្កាយដែលបាននិងកំពុងស្ថិត នៅក្នុងការតាមដានមានចំនួន ៣,៧៩៩ប្រព័ន្ធ។ យ៉ាងណាក៏ដោយ ក្នុងចំណោមភព exoplanet ផ្លូវការទាំងជាង ៥,០០០ភពខាងលើនេះ មានតិចតួចប៉ុណ្ណោះដែលត្រូវបានគេសង្ស័យ អាចទ្រទ្រង់ជីវិត

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២)

Comments (0)
Add Comment