នេះជាទស្សនវិទូអ៊ីតាលីដែលត្រូវបាន «ដុតទាំងរស់» ព្រោះតែការនិយាយ «ការពិត» អំពីចក្រវាល…

(បរទេស)៖ លោក Giordano Bruno (1548 – 1600) ដែលអ្នកជំនាញផ្នែកគីមីសាស្ត្រ-លោហធាតុ គណិតវិទូ និងជាទស្សនវិទូផងដែរ ត្រូវបានកាត់ទោសប្រហារជីវិតដោយការ «ដុតទាំងរស់់» ដោយក្រុមស៊ើបអង្កេតរ៉ូមុំាងដ៏មានឥទ្ធិពលក្នុងព្រះវិហារកាតូលិក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៦០០

(រូបភាពពីបរទេស)

មូលហេតុនោះគឺព្រោះតែលោក Giordano Bruno បានអះអាងថា «ផ្កាយនានានៅលើមេឃ គឺជាប្រព័ន្ធព្រះអាទិត្យផ្សេងទៀត ដូចជាព្រះអាទិត្យយើងដែលមានភពផែនដីគោចរនៅជុំវិញដែរ ព្រមទាំងចក្រវាល (Universe) មួយនេះ គឺឥតដែនកំណត់»

(រូបភាពពីបរទេស)

គួរបញ្ជាក់ថា មុនត្រូវបានដុតទាំងរស់ លោក Giordano Bruno បានថ្លែងទៅកាន់អ្នកកាត់ទោសលោកថា «ប្រហែលជារូបអ្នក ដែលបានប្រកាសសាលក្រមផ្តន្ទាទោសខ្ញុំពេលនេះ មានក្តីភ័យខ្លាចជាងរូបខ្ញុំ ដែលបានទទួលទោសនេះទៅទៀត…»

គួរបញ្ជាក់់ថា ការអះអាងរបស់លោក Giordano Bruno កាលណោះត្រូវបាន អាជ្ញាធររ៉ូមុំាងកាតូលិកចាត់ទុកថា ជាការបំពានចំពោះព្រះដ៏បរិសុទ្ធបំផុត នៃសាសនាគ្រិស្តក្នុងសម័យកាលនោះ ហើយលោកក៏មិនមែនជាជនទី ១ ដែរដែលត្រូវបានផ្តន្ទាទោសដោយការដុតទាំងរស់៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Discover Magazine

Comments (0)
Add Comment