(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្របានផ្តិតយកទិដ្ឋភាពនៃអាចម៍ផ្កាយ 2023 BU ហោះកាត់ភពផែនដីក្នុងគម្លាតយ៉ាងកៀកជាទីបំផុត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ (ពេលវេលានៅអាមេរិកខាងត្បូង) ហើយការអង្កេតមើលអាចម៍ផ្កាយទំហំប៉ុនឡានដឹកដីហោះយ៉ាងកៀកបែបនេះ ក៏ជាឱកាសដ៏រំភើបលាយភ័យផងដែរ។ ទស្សនាវីដេអូនៃការចល័របស់ 2023 BU ខាងក្រោមនេះ៖
2023 BU មានមុខកាត់ចាប់ពី ៣.៨ – ៨.៥ ម៉ែត្រប៉ុណ្ណោះ ដែលពិតជាទំហំដ៏តូចមួយ ហើយបើទោះបីជាវាធ្លាក់មកលើផែនដីនោះ ទំហំត្រឹមតែប៉ុននេះគឺនឹងត្រូវបុកបរិយាកាសផែនដី ហើយរលាយសាបសូន្យក្នុងខ្យល់អាកាសបាត់អស់ហើយ ខណៈល្បឿននៃការចល័តរបស់វាក្នុងទីអវកាសគឺ ៣៣,៨០០គីឡូម៉ែត្រក្នុង១ម៉ោង។
គួរបញ្ជាក់ថា 2023 BU ស្ថិតក្នុងចំណោមអាចម៍ផ្កាយតូចៗចំនួន ៤ ដែលបានហោះមកកៀកផែនដីបំផុត ដែលក្រុមអ្នកវិទ្យាសាស្ត្រអាចចាប់ទិដ្ឋភាពបាន។ នៅវេលាម៉ោង ៧៖២៧យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ (ម៉ោងនៅតំបន់ចុងទ្វីបអាមេរិកខាងត្បូង) ត្រូវនឹងម៉ោង ៧៖២៧នាទីព្រឹកថ្ងៃទី២៧ ខែមករា (ម៉ោងនៅទីក្រុងភ្នំពេញ) អាចម៍ផ្កាយ 2023 BU បានកាត់ទីនោះក្នុងគម្លាតតែ ៣,៦០០គីឡូម៉ែត្រប៉ុណ្ណោះពីផ្ទៃផែនដី៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣)