កុំភ្លេចទស្សនា! ព្រឹត្តិការណ៍ «ភពសុក្ររះកៀកភពព្រហស្បតិ៍បំផុត» នៅយប់ថ្ងៃទី២ មីនា​ ២០២៣!

(ភ្នំពេញ)៖ ក្រោយការរះត្រសងផ្អៀងផ្អងជាមួយព្រះចន្ទមួយចំណិត កាលពីប៉ុន្មានថ្ងៃមុននេះរួច ភពសុក្រ (Venus) និងភពព្រហស្បតិ៍ (Jupiter) ជិតដល់ពេលដែលត្រូវរះត្រសងគ្នា (Conjunction) យ៉ាងកៀកបំផុតហើយ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីថ្ងៃលិចបានបន្តិច និងផ្ទៃមេឃរាងងងឹតដែរទើបអាចចាប់ផ្តើមមើលឃើញ។ តែយ៉ាងណានៅយប់ថ្ងៃពុធ ទី១ ខែមីនា ភពទាំង នេះក៏កាន់តែខិតជិតគ្នារួចទៅហើយដែរ ដោយលោកអ្នកអាចសម្លឹងមើលទៅកាន់ផ្ទៃមេឃភាគខាងលិច

រូបតំណាង (រូបភាពពី Star Walk)

សម្រាប់នៅសហរដ្ឋអាមេរិកវិញ ព្រឹត្តិការណ៍នោះត្រូវបានគេហៅថា Super Conjunction ដោយភពសុក្រ និងភពព្រហស្បតិ៍ នឹងបង្ហាញវត្តមានយ៉ាងកៀកគ្នាបំផុតលើផ្ទៃមេឃ នៅល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ (ម៉ោងនៅវ៉ាស៊ីនតោន)។ គិតត្រឹមពេលនេះ Venus កំពុងស្ថិតនៅចម្ងាយជាង ២០០លានគីឡូម៉ែត្រពីភពផែនដី ឬស្មើនឹង ១១នាទីពន្លឺពីយើង ខណៈ Jupiter វិញគឺស្ថិតនៅចម្ងាយ ៨៦២លានគីឡូម៉ែត្រពីភពផែនដី ឬស្មើនឹង ៤៧នាទីពន្លឺពីយើង។

រូបតំណាង (រូបភាពពី Star Walk)

គួរបញ្ជាក់ថា ព្រះចន្ទជាវត្ថុអវកាសដែលជះពន្លឺភ្លឺខ្លាំងបំផុតលេខ ១ នៅលើផ្ទៃមេឃផែនដីពេលរាត្រី ខណៈលំដាប់លេខ គឺភពសុក្រ, លេខ ៣ ភពព្រហស្បតិ៍, លេខ ៤ ផ្កាយ Sirius និងលេខ ៥ ផ្កាយ Canopus ខណៈភពពុធវិញជាប់លេខ ១២, ភពសៅរ៍លេខ ១៥ និងភពអង្គារលេខ ១៨

សម្រាប់ព្រឹត្តិការណ៍ Conjunctions រវាង Venus និង Jupiter (តែងតែកើតឡើង ១៣ខែម្តង) ដូចពេលវេលាដែលបានកំណត់ខាងលើនេះ សូមបងប្អូនកុំភ្លេចថតរូប និងបង្ហោះទៅក្នុង Group «Cambo Space ក្រុមអ្នកអវកាស និងវិទ្យាសាស្ត្រផង»។ ម៉ោង ៧៖០០នាទី ទៅ ៨៖០០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣ គឺជាខណៈពេលដ៏ល្អបំផុតក្នុងការទស្សនា៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Time and Date (ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣)

Comments (0)
Add Comment