ឥណ្ឌាបាញ់បង្ហោះយាន Chandrayaan-3 ដោយជោគជ័យ! ៤០ថ្ងៃទៀតទើបចុះចតលើព្រះចន្ទ

(បរទេស)៖ នេះជាលើកទី ហើយសម្រាប់ប្រទេសឥណ្ឌា ក្នុងការបញ្ជូនគ្រឿងយន្ត (rover) ដើម្បីទៅចុះចតលើផ្ទៃព្រះចន្ទ ដោយស្ថិតក្នុងគោលដៅក្លាយជាប្រទេសទី បន្ទាប់ពីប្រទេសរុស្ស៊ី, សហរដ្ឋអាមេរិក និងប្រទេសចិន។ នៅវេលាម៉ោង ២៖៣៥នាទីរសៀលថ្ងៃសុក្រ ទី១៤ ខែកក្កដា ម៉ោងនៅរដ្ឋធានីញូដេលី (ត្រូវនឹងម៉ោង ៤៖០៥នាទីរសៀលថ្ងៃម៉ោងនៅភ្នំពេញ) រ៉ុក្កែតផ្ទុកយាន Chandrayaan-3 បានហោះចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan Space Centre ក្នុងស្រុក Sriharikota នៃរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌាដោយជោគជ័យ។

(រូបភាពពី ISRO/India Today)

យានអវកាស Chandrayaan-3 ដែលមានផ្ទុក Rover ដ៏សំខាន់មួយគ្រឿងនៅក្នុងនោះ នឹងចល័តក្នុងគន្លងគោចរជារង្វង់ៗរហូតទៅដល់គន្លងគោចរជុំវិញព្រះចន្ទ ដែលដំណើរការទាំងអស់នេះនឹងមានរយៈពេល ៤០ថ្ងៃ រួចទើបយានមួយនេះធ្វើការចុះចតលើផ្ទៃព្រះចន្ទនៅថ្ងៃទី២៣ ឬ ២៤ខែសីហា ឆ្នាំ២០២៣Rover របស់ Chandrayaan-3 នឹងបំពេញការងារលើផ្ទៃព្រះចន្ទសម្រាប់រយៈពេលតែ ១ថ្ងៃលើនោះប៉ុណ្ណោះ (ស្មើនឹង ១៤ថ្ងៃលើផែនដី)។ បេសកកម្មថ្មីនេះបានកើតមានឡើង បន្ទាប់ពីឥណ្ឌាបានទទួលបរាជ័យក្នុងការចុះចតរ៉ូបូត Chandrayaan-2 នៅលើផ្ទៃព្រះចន្ទកាលពីឆ្នាំ ២០១៩

(រូបភាពពី ISRO/India Today)

បេសកកម្ម Chandrayaan-2 កាលណោះមានតម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក ខណៈបេសកកម្ម Chandrayaan-3 ថ្មីនេះវិញ គឺត្រូវបានចំណាយតែ ៧៤.៦លានដុល្លារប៉ុណ្ណោះ (ព្រោះគ្មានផ្កាយរណបសម្រាប់គោចរជុំវិញព្រះចន្ទទៀតឡើយ ដោយផ្កាយរណប Chandrayaan-2 ដែលជាអ្នកទទួល និងបញ្ជូនទិន្នន័យសំខាន់ៗមកផែនដៅវិញ កំពុងគោចរជុំវិញព្រះចន្ទស្រាប់)។

(រូបភាពពី ISRO/India Today)

ប្រសិនបើបេសកកម្មលើកនេះ សម្រេចបានជោគជ័យនោះ ឥណ្ឌានឹងក្លាយជាប្រទេសទី លើពិភពលោក បន្ទាប់ពីប្រទេសរុស្ស៊ី, សហរដ្ឋអាមេរិក និងប្រទេសចិន នៅក្នុងការប្រើប្រាស់ប្រព័ន្ធបញ្ជាការចុះចតដោយខ្លួនឯង ដើម្បីចុះចតយានដោយជោគជ័យលើផ្ទៃព្រះចន្ទ ខណៈនាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសខ្លាំងៗមួយចំនួនបានទទួលបរាជ័យរួចទៅហើយដូចជា ប្រទេសអ៊ីស្រាអែល និងជប៉ុនជាដើម។

(រូបភាពពី ISRO/India Today)

គួរបញ្ជាក់ថា គោលដៅចម្បងនៃបេសកកម្ម Chandrayaan-3 របស់ឥណ្ឌា នោះគឺការព្យាយាមចុះចតប្រកបដោយជោគជ័យ នៅលើផ្ទៃរបស់ព្រះចន្ទតែម្តង រួចបន្ទាប់មកទើប Rover ដំបូងរបស់ឥណ្ឌានោះ ធ្វើការសិក្សាអំពីសមាសធាតុនានានៅលើផ្ទៃព្រះចន្ទ តាមរយៈឧបករណ៍វិទ្យាសាស្ត្រនៅជាប់ខ្លួនវា។ ឥណ្ឌាក៏កំពុងស្រាវជ្រាវរកបច្ចេកវិទ្យាថ្មី ដើម្បីឲ្យខ្លួនអាចបើកការស្រាវជ្រាវនៅភពដទៃ នៅថ្ងៃអនាគត ព្រមទាំងមហិច្ឆតាក្នុងការបញ្ជូនអវកាសយានិក ទៅជាន់ឋានព្រះចន្ទផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CNA/AFP (ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣)

Comments (0)
Add Comment