(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA បានព្យាករណ៍ទុកជាមុនថា ភពតែលតោល (rogue planet) ដែលកំពុងរសាត់អណ្តែតគ្មានទិសដៅ នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ អាចមានចំនួនរហូតដល់ទៅជាង ៤០០ភពឯណោះ (បើគិតតែទៅលើភពដែលមានម៉ាស់ ប្រហាក់ប្រហែលនឹងផែនដីយើង)។
ការព្យាករណ៍ទុកជាមុននេះ ត្រូវបានធ្វើឡើងនៅចំពោះការបាញ់បង្ហោះ តេឡេស្កូបអវកាសអនាគតនោះគឺ Nancy Grace Roman Space Telescope ដែលនឹងកើតឡើងនៅឆ្នាំ ២០២៥ ហើយអាថ៌កំបាំងជាច្រើនផ្សេងទៀតរួមទាំងអំពីចំនួន rogue planet នេះ ក៏នឹងត្រូវបានបកស្រាយ តាមរយៈឧបករណ៍ឆ្លុះទីអវកាសមួយនេះផងដែរ។
ជុំវិញប្រធានបទខាងលើនេះ លោក David Bennett អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៃអង្គការ NASA បានលើកឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២៣ នេះថា នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ ភពតែលតោល (rogue planet) អាចមានចំនួនច្រើនជាងចំនួនផ្កាយ រហូតដល់ទៅ ២០ដងឯណោះ ឬបើនិយាយជាតួលេខតែម្តង ភពតែលតោលអាចមានចំនួនខ្ទង់ «ទ្រីលានភព» បើយើងគិតតែទៅលើភពដែលមានម៉ាស ស្រាលៗជាងផែនដីយើងវិញនោះ។
តើភពតែលតោលគឺជាអ្វី និងកន្លងគេបានរកឃើញពួកវាហើយឬនៅ? ជុំវិញសំនួរនេះ វីដេអូដែល Cambo Space ធ្លាប់បានធ្វើកាលពីអំលុងពាក់កណ្តាលឆ្នាំ ២០២១ ខាងក្រោមនេះ អាចពន្យល់លោកអ្នកបាន៖
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣)