(បរទេស)៖ ទីបំផុតផ្កាយរណបអង្កេតព្រះចន្ទ LRO (Lunar Reconnaissance Orbiter) របស់អង្គការ NASA នៃសហរដ្ឋអាមេរិក បានផ្តិតបានទីទាំងធ្លាក់របស់យានអវកាសរុស្ស៊ី Luna-25 នៅលើផ្ទៃព្រះចន្ទ ដែលបានកើតមានឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នោះហើយ ខណៈការប្រៀបធៀបរូបភាព ២សន្លឹកខាងក្រោមនេះ បានបង្ហាញភាពខុសប្លែកគ្នាយ៉ាងច្បាស់លាស់។
យោងតាមទិន្នន័យពី LRO យាន Luna-25 របស់រុស្ស៊ីបានធ្លាក់នៅចំណុច 58ដឺក្រ នៃរយៈទទឹងខាងត្បូងរបស់ព្រះចន្ទ ដោយវាបានបង្កទៅជាកំហូងមួយ ដែលមានមុខកាត់ប្រមាណជា ១០ម៉ែត្រ នៅលើផ្ទៃព្រះចន្ទទៀតផង។ ទីតាំងដែល Luna-45 បានធ្លាក់នោះ គឺស្ថិតនៅចម្ងាយ ៤០០គីឡូម៉ែត្រឯណោះ ពីទីតាំងដែលអង្គការអវកាសរុស្ស៊ី ROSCOSMOS បានគ្រោងចុះចតយាននេះ៕
>> ទស្សនាវីដេអូឡើងវិញ អំពីបេសកកម្ម Luna-25 និងមូលហេតុនៃការទទួលបរាជ័យ៖
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣)