(បរទេស)៖ នៅក្នុងសប្តាហ៍ថ្មីនៃដើមខែតុលា ឆ្នាំ២០២៣នេះ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA បានបញ្ចេញរូបភាពដ៏អស្ចារ្យថ្មីមួយសន្លឹក ដែលបង្ហាញអំពីតំបន់កកើតតារាយក្សក្មេងៗ ស្ថិតក្នុងលំដាប់ B-type (លំដាប់ធំបំផុតទី២នៃកាឡាក់ស៊ី)។
តំបន់ខាងលើនេះមានឈ្មោះសម្គាល់ថា G 35.2-0.7N និងស្ថិតនៅចម្ងាយខ្ទង់ ៧,២០០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ វាត្រូវបានក្រុមតារាវិទូយល់ដឹងថា ជាតំបន់កកើតផ្កាយដ៏សកម្មមួយ នៅក្នងឡាក់ស៊ី Milky Way យើង ហើយក៏មានសុទ្ធសឹងតែតារាយក្សក្មេងៗ (massive protostar) កំពុងប្រមូលផ្តុំរូបរាងផងដែរ។
គួរបញ្ជាក់ថា តំបន់ដែលពោពេញដោយបណ្តុំពពក-ធូលខ្មៅៗ នៅចំកណ្តាលរូបភាពនេះហើយ គឺជាទីតាំងដែលពោពេញដោយផ្កាយយក្សក្មេងៗកំពុងប្រមូលផ្តុំរូបរាង ហើយក៏ជាហេតុដែលពន្លឺនានាស្ថិតនៅពីក្រោយ ឬ background តំបន់នោះ ត្រូវបានបិទបាំងពីកែវលែនរបស់ Hubble។ យើងអាចរកឃើញវានៅក្នុងតារានិករ អាឃ្វីឡា (Aquila Constellation) នៅលើផ្ទៃមេឃផែនដី៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA (ថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣)