ទីបំផុតលោក Elon Musk បង្ហើបប្រាប់មូលហេតុដែល Starship ផ្ទុះនៅទីអវកាស (មានវីដេអូ)

(បរទេស)៖ ការធ្វើតេស្តនាវាអវកាស (Starship) របស់ក្រុមហ៊ុន SpaceX នៃមហាសេដ្ឋីអាមេរិកលោក Elon Musk មិនទាន់បានសម្រេចជោគជ័យ ១០០% នៅឡើយទេ។ តែយ៉ាងណា សម្រាប់ការធ្វើតេស្តឲ្យនាវានេះឲ្យហោះទៅកាន់គន្លងគោចរជុំវិញភពផែនដី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នោះអាចត្រូវបានចាត់ទុកថា បានសម្រេចលទ្ធផលគួរជាទីមោទនៈ ទោះមិនបានទៅតាមផែនការ ១០០% ក្តី។

(Video From: Cambo Space Edu’s YouTube Channel)

រ៉ុក្កែតយក្ស Super Heavy ដែលរុញច្រាន Starship ឡើងទៅទីអវកាសជាលើកទី នោះបានដំណើរការប្រសើរជាងលើកទីឆ្ងាយ ព្រោះតែយើងមិនឃើញមានការផ្ទុះស្តែងនឹងភ្នែកនោះឡើយ។ បេសកកម្មនេះបានចាប់ផ្តើមនៅឯ មូលដ្ឋានបាញ់បង្ហោះរ៉ុក្កែត Starbase របស់ SpaceX ស្ថិតក្នុងរដ្ឋតិចសាស់ (Texas) នៃភាគខាងត្បូង សហរដ្ឋអាមេរិក ហើយវាបានបញ្ចប់ទៅប្រមាណជា ៨នាទី បន្ទាប់ពីការងើបចេញពីផ្ទៃផែនដី ហើយ Starship បានបំផ្ទុះខ្លួនឯងនៅលើមេឃនៅរដ្ឋតិចសាស់។

ទិដ្ឋភាពនៅមូលដ្ឋាន Starbase កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ (រូបភាពពី SpaceX)

ស្ថាបនិក SpaceX លោក Elon Musk ទើបតែបង្ហើបនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ នេះថា «ប៉ុន្តែ, យានអវកាស (Starship) បានដំណើរការយ៉ាងល្អប្រសើររហូតដល់ចំណុចនោះ (លោកចង់សំដៅលើចំណុច Starship បំផ្ទុះខ្លួនឯង) ហើយក៏ទំនងជាអាចត្រូវបាន កំណត់ឲ្យបន្តដំណើរទៅមុខទៀត ប្រសិនបើវាជាការហោះហើរធម្មតា នោះគឺការធ្វើប្រតិបត្តិការហោះហើរផ្លូវការ។ ដូច្នេះតេស្តហោះហើរលើកទី ២ នោះពិតជាបានបញ្ជូនវា (Starship) ទៅកាន់គន្លងគោចរមែន»។

ទិដ្ឋភាពនៃការធ្វើតេស្តលើកទី ២ (រូបភាពពី SpaceX)

លោក Musk បានពន្យល់យ៉ាងដូច្នេះថា «ការផ្ទុះត្រូវបានបង្កឡើងដោយ ការបញ្ចេញសារធាតុអុកស៊ីហ្សែនរាវ (liquid oxygen)។ កាលណោះយើងមានតែ អុកស៊ីហ្សែនរាវដែលនៅសល់ប៉ុណ្ណោះដើម្បីបញ្ចេញ (ជាការតេស្ត) ព្រោះនៅលើ Starship នោះមិនបានដឹកផ្កាយរណបណាមួយនោះឡើយ។ ជាធម្មតា យើងនឹងមិនដាក់អុកស៊ីហ្សែនរាវនៅក្នុងនោះទេ ប្រសិនបើនៅលើយានអវកាសរបស់យើង មានផ្ទុកទំនិញនោះ។ ពិតជាគួរឲ្យហួសចិត្តណាស់ ព្រោះប្រសិនបើយើងបានផ្ទុកទំនិញនៅលើនោះ Starship ប្រាកដជាអាចទៅដល់គន្លងគោចរដែលត្រូវបានកំណត់»។

ទិដ្ឋភាពនៃការធ្វើតេស្តលើកទី ២ (រូបភាពពី SpaceX)

យ៉ាងណាក៏ដោយ លោក MuskSpaceX មិនបានពន្យល់បន្ថែមថា តើការបញ្ចេញឬអាចជាការលេចធ្លាយអុកស៊ីហ្សែនរាវក្នុង Starship នោះមានលក្ខណៈបែបណានោះឡើយ ហើយសម្រាប់បញ្ហាបច្ចេកទេសដែលជំរុញដល់ការផ្ទុះ Starship នេះ ក៏មិនត្រូវបានពន្យល់លម្អិតនោះដែរ។ គេនៅចាំបានសម្តីអ្នកជំនាញផ្នែកនេះបានអះអាងថា Starship មានបំពាក់ប្រព័ន្ធមួយហៅថា “automated flight termination system” ដែលវាអាចបំផ្លាញខ្លួនឯងចោលលើអាកាសបាន ក្នុងករណីមានភាពមិនប្រក្រតីកើតឡើង។

វីដេអូនៃការធ្វើតេស្តលើកទី ២ (វីដេអូពី Cambo Space Edu’s YouTube Channel)

គួរបញ្ជាក់ថា ចំពោះមុខបុគ្គលិក SpaceX និងមនុស្សម្នាដែលឈរស្តាប់នៅឯមូលដ្ឋាន StarbaseGateway To Mars លោក Elon Musk បានហៅការធ្វើតេស្ត កាលពីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំមុននេះថា បានប្រព្រឹត្តទៅកាន់តែរលូនខ្លាំងឡើង ដោយកត្តានេះជាការផ្តល់នូវសុទិដ្ឋិនិយមខ្ពស់ ចំពោះរូបលោកក្នុងការបន្តទៅកាន់ ការធ្វើតេស្តបែបនេះជាលើកទី ថែមទៀត។ លោក Musk បានអះអាងថា ការធ្វើតេស្តលើកទី៣ (Starship Orbital Flight Test 3) អាចនឹងកើតឡើងនៅខែកុម្ភៈ ឆ្នាំ២០២៤ ប្រសិនបើរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នៃសហរដ្ឋអាមេរិក ផ្តល់ភ្លើងខៀវទាន់ពេលវេលា ខណៈបច្ចុប្បន្ន FAA ត្រូវបានគេដឹងថា កំពុងតាមដាន និងស៊ើបអង្កេតលើអ្វីដែលបានកើតឡើងកាលពីធ្វើតេស្តលើកទីនៅឡើយ។

លោក Elon Musk ថែមទាំងបានបង្ហើបជាចុងក្រោយទៀតថា ទំហំរបស់ Starship បច្ចុប្បន្ននេះ (កម្ពស់ ៥០ម៉ែត្រ និងមុខកាត់ ៩ម៉ែត្រ) គឺត្រឹមជាទំហំរបស់នាវាគំរូ (Prototype) ប៉ុណ្ណោះ ខណៈតួខ្លួនពិតប្រាកដរបស់ Starship ពេលដាក់ឲ្យដំណើរការជាផ្លូវការ នឹងធំជាងនាវា Prototype នេះទៅទៀត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/SpaceX via X (Twitter) (ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤)

Comments (0)
Add Comment