តេឡេស្កូប TESS រកឃើញផ្កាយ១ដួង នៅក្មេងសោះតែអាចមានកូនដល់ទៅ៧ (មានវីដេអូ)

(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស TESS របស់អង្គការ NASA ទើបតែបង្ហាញលទ្ធផលក្រោយការសង្កេត ទៅលើប្រព័ន្ធផ្កាយក្មេងខ្ចីមួយមានឈ្មោះថា TOI-1136 ដែលប្រៀបបានទៅនឹងកូនក្មេងទើបចេះដើរតេះតះ (មិនទាន់សូវប្រក្រតីនៅឡើយ) ប៉ុន្តែវាអាចរ៉ាប់រងភពដល់ទៅឯណោះ ដែលត្រូវបានបញ្ជាក់វត្តមានជាផ្លូវការ។

(វីដេអូពី Cambo Space Edu’s YouTube Channel)

យើងបាននិយាយថា អាចមានភពដល់ទៅ ព្រោះភពលេខរៀងទី នោះកំពុងស្ថិតនៅក្នុងសង្កេតបន្តទៀតនៅឡើយ ខណៈភពក្មេងៗចំនួន ហើយត្រូវបាន TESS បញ្ជាក់វត្តមានជាផ្លូវការ។ ប្រព័ន្ធផ្កាយវ័យក្មេងមានឈ្មោះថា TOI-1136 ខាងលើនេះ ស្ថិតនៅចម្ងាយប្រមាណ ២៧០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ជាប្រភេទតារា G-typeYellow Dwarf (ផ្កាយតូចពណ៌លឿង) ដូចនឹងព្រះអាទិត្យយើងដែរ។

តេឡេស្កូបអវកាស TESS (រូបភាពពី NASA)

ផលប្រយោជន៍នៃការសិក្សាអំពី TOI-1136 មិនមែនត្រឹមតែទៅលើកត្តានានាដែលជំរុញឲ្យផ្កាយក្មេង និងមិនទាន់សូវប្រក្រតីមួយនេះ មានលទ្ធភាពទ្រទ្រង់ភពកកើតថ្មីៗរហូតដល់ទៅឬអាចនោះប៉ុណ្ណោះទេ តែក៏អាចជាការឆ្លុះបញ្ចាំងអំពីស្ថានភាពនៃប្រព័ន្ធព្រះអាទិត្យយើង កាលពីអតីតកាលជាង ៤ពាន់លានឆ្នាំមុនផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រត្រូវការការសិក្សាឲ្យស៊ីជម្រៅបន្ថែមទៀត ដើម្បីយល់ដឹងអំពីដំណើរនៃការកកើតប្រព័ន្ធ TOI-1136 នោះ។

ផ្កាយក្មេង និងភពក្មេងៗនៃប្រព័ន្ធ TOI-1136 (Image credit: Rae Holcomb/Paul Robertson/UCI)

ជុំវិញលទ្ធផលសង្កេត និងសិក្សាដ៏ថ្មីសន្លាងនេះ លោក Tara Fetherolf សាស្ត្រាចារ្យ និងជាសមាជិកនៃក្រុមសិក្សាតារាសាស្ត្រតាមរយៈ TESS មកពីសាកលវិទ្យាល័យរដ្ឋ California សហរដ្ឋអាមេរិក បានលើកឡើងថា «ពីព្រោះប្រព័ន្ធផ្កាយតែ ២ ឬ ៣ ប៉ុណ្ណោះ (ត្រូវបានរកឃើញកន្លងមក) ដែលទ្រទ្រង់ភពច្រើនបែបនេះ (ទាំងខ្លួននៅក្មេង) ហើយប្រព័ន្ធ (TOI-1136) នេះពិតជាមានទំហំ ស្ទើរតែប៉ុននឹងប្រព័ន្ធព្រះអាទិត្យយើងទៅហើយ។ ទាំងលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នានឹងប្រព័ន្ធយើង គឺគ្រប់គ្រាន់ឲ្យយើងសិក្សាវាបន្តទៅមុខទៀត»។

ការប្រៀបធៀបបែបឃ្យូតលើប្រព័ន្ធផ្កាយ TOI-1136 (Image credit: Rae Holcomb/UCI)

TOI-1136 មានអាយុទើបតែ ៧០០លានឆ្នាំប៉ុណ្ណោះ ហើយបើគិតពីកម្រិតនៃអាយុផ្កាយ វាអាចត្រូវបានចាត់ទុកថា ជាផ្កាយក្មេងមួយដួងដែលមិនទាន់រឹងមាំ ឬនឹងនរ បើធៀបនឹងព្រះអាទិត្យយើងដែលមានអាយុ ៤.៥ពាន់លានឆ្នាំ និងស្ថិតនៅវ័យកណ្តាលទៅហើយ។ អ្វីដែលពិសេសនោះ គឺវានៅក្មេងតែមានភពក្មេងៗដល់ទៅ (អាចដល់ទៅ ) គោចរជុំវិញវា ហើយភពទាំងនោះគឺ TOI-1136 b, c, d, e, f, g និងអាច (h) មួយទៀត។

គួរបញ្ជាក់ថា TESS បានចាប់ផ្តើមសង្កេត TOI-1136 តាំងតែពីឆ្នាំ២០១៩ ហើយភពទាំង ដែលត្រូវបានបញ្ជាក់វត្តមានជាផ្លូវការនោះ គឺគោចរកៀកៗនឹងផ្កាយមេវាខ្លាំង ដោយភាគច្រើនមានទំហំតូចជាងភពណិបទូន (Neptune) បន្តិច តែសុទ្ធតែធំជាងផែនដីយើងឆ្ងាយ ខណៈភពដែលតូចជាងគេបំផុតក្នុងក្រុមនោះ គឺមានទំហំធំជាងផែនដីដល់ទៅ ២ដង។ ទោះជាយ៉ាងណា ការជះរលកធាតុវិទ្យុសកម្មខ្លាំងចេញពីផ្កាយ TOI-1136 មិនត្រឹមតែពិបាកឲ្យក្រុមតារាវិទូធ្វើការសិក្សាប៉ុណ្ណោះទេ ដោយសូម្បីតែការសិក្សាអំពីរូបរាងភព និងអ្វីដែលអាចមានលើភពទាំងនោះ ក៏ក្លាយជាការប្រកួតប្រជែងដ៏ធំបំផុតផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤)

Comments (0)
Add Comment