James Webb ទើបឆ្លុះមើលភព Eris ដែលជាដើមចមបាននាំឲ្យ Pluto របូតឈ្មោះចេញពីបញ្ជីភព (មានវីដេអូ)

(បរទេស)៖ ការដកភពភ្លូថូ (Pluto) ឬ ភ្លុយតុងចេញពីភពទី នៃបញ្ជីភពផ្លូវការក្នុងប្រព័ន្ធព្រះអាទិត្យ កាលពីឆ្នាំ២០០៦ បានបង្កឲ្យមានការជជែកដេញដោលយ៉ាងខ្លាំង ពីសំណាក់មនុស្សម្នាទាំងឡាយ ដែលមិនទាន់បានដឹងឮដើមចមជុំវិញបញ្ហាកាលណោះ ព្រោះ Pluto បានស្ថិតក្នុងសៀវភៅសិក្សាស្ទើរគ្រប់ប្រទេស ក្នុងនាមជាភពទី ចុងគេរបស់ប្រព័ន្ធព្រះអាទិត្យអស់ជាច្រើនទសវត្សរ៍ឯណោះ គិតចាប់តាំងពីការរកឃើញវាដំបូងកាលពីឆ្នាំ១៩៣០

(Video From: Cambo Space Edu’s YouTube Channel)
  • រកឃើញ Eris ដាក់ចម្ងល់លើ Pluto

គ្រប់យ៉ាងបានកើតមានឡើង សុទ្ធតែប្រកបដោយហេតុផលសមស្រប ហើយយើងចង់សម្តៅទៅលើការរកឃើញ ភពមិនពេញលក្ខណៈ (ភពតឿdwarf planet) ឈ្មោះ ហ្សេណា (Xena) កាលពីឆ្នាំ២០០៣ (ក្រោយមកត្រូវប្តូរឈ្មោះជាផ្លូវការថា អឺរីស (Eris)) ដែលកាលណោះត្រូវបានគេជឿជាក់ថា ធំជាងភព Pluto បន្តិច ប៉ុន្តែក្រោយមកទើបរកឃើញថា វាតូចជាងភព Pluto បន្តិចវិញ។ ក្រោយមកទៀតក៏មានការរកឃើញ Makemake, Haumea និង Sedna ជាដើម។

រូបពិតនៃភព Pluto ថតដោយយាន New Horizons (រូបភាពពី NASA)

ទំហំតូចខ្លាំង (តូចជាងសូម្បីតែព្រះចន្ទរបស់ផែនដីយើង និងព្រះចន្ទនៃភពមួយចំនួនទៀត), គន្លងគោចរមិនប្រក្រតីដូចភពទាំង រាប់ចាប់ពីភពពុធ (Mercury) ដល់ភពណិបទូន (Neptune) និងការមិនអាចជះឥទ្ធិពល ទៅដល់វត្ថុអវកាសដែលនៅជុំវិញ ដូចភពទាំង ៨ទៀត នោះទើប Pluto ត្រូវបានសហភាពតារាសាស្ត្រអន្តរជាតិ IAU (International Astronomical Union) បោះឆ្នោតដកចេញ។

(រូបភាពពី NASA)

អ្វីដែលគួរឈ្វេងយល់គឺ ប្រសិនបើមិនដកភព Pluto ចេញទេនោះ Eris នឹងត្រូវក្លាយជាភពទី ១០ ខណៈវត្ថុអវកាសនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ Kuiper Belt (KBO) ជាបន្តបន្ទាប់ ក៏អាចត្រូវរាប់ចូលជាភពលេខរៀងបន្តបន្ទាប់គ្នាដែរ ទាំងដែលពួកវាមានទំហំតូចៗ និងគ្មានភាពជាភពតាមលក្ខខណ្ឌកំណត់ផងនោះ។

  • រម្លឹកលទ្ធផលសង្កេតដោយ New Horizons

រម្លឹកទៅដល់លទ្ធផលសង្កេតដោយផ្ទាល់ ពីសំណាក់យានអវកាស New Horizons របស់អង្គការ NASA កាលពីឆ្នាំ២០១៧ ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញវាលទឹកកក-អាស៊ូត (nitrogen-ice plains), តំបន់ជួរភ្នំ (mountain ranges), សមុទ្រខ្សាច់ (dunes) និងភ្នំភ្លើងទឹកកក (ice volcanoes)។ កាលណោះក្រុមអ្នកវិទ្យាសាស្ត្របានសន្មត់ថា ទាំង Eris និង Makemake គឺជាទីឋានសកម្ម (នៅមានជីវិត) មួយ។

រូបតំណាង Eris និង Haumea (រូបភាពពី NASA)
  • លទ្ធផលសង្កេតថ្មីដោយ James Webb

យើងងាកមកមើលលទ្ធផលសង្កេត ដោយតេឡេស្កូបអវកាស James Webb ទៅលើ Eris និង Makemake វិញ គឺក្រុមតារាវិទូបានប្រទះឃើញ សញ្ញាដែលបញ្ជាក់អំពីសកម្មភាពកម្អែលភ្លើង (hydrothermal or metamorphic activity) នៅក្នុងខ្លួនរបស់ភពទឹកកកតឿទាំង ។ ដាននៃមេតាន (Methane) ដែលត្រូវបានរកឃើញលើផ្ទៃភពទាំង ជាការសបញ្ជាក់ថា ស្នូលរបស់ Eris និង Makemake ប្រកបដោយភាពក្តៅគគុក។

បណ្ឌិត Christopher Glein ដែលជាអ្នកដឹកនាំក្រុមការងារ James Webb ក្នុងការអង្កេត Eris និង Makemake តាមរយៈ James Webb បានលើកឡើងថា «តេឡេស្កូបអវកាសនេះ បានផ្តល់ភាពភ្ញាក់ផ្អើលដល់យើង តាមរយៈការសង្កេតឃើញភស្តុ ដែលបញ្ជាក់អំពីដំណើរការដ៏ក្តៅគគុក នៅក្នុងខ្លួនរបស់វត្ថុអវកាសទាំង ២ ដោយស្ថានភាពបែបនោះហើយទើបអាចផលិតចេញជា សារធាតុមេតានពីក្នុងខ្លួនពួកវាបាន…»។

តេឡេស្កូបអវកាស James Webb (រូបភាពពី NASA)

គួរបញ្ជាក់ថា ការបង្ហាញពីភាពសកម្មនៅក្នុងខ្លួនភពតឿទាំង ខាងលើនេះ បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ពួកវាក៏អាចមានទឹកនៅក្នុងសំបករៀងៗខ្លួនដែរ។ ទម្រង់បែបនេះ មិនសូវខុសពីព្រះចន្ទ Europa របស់ភពព្រហស្បតិ៍ និង Enceladus របស់ភពសៅរ៍នោះឡើយ។ ទោះជាយ៉ាងណា វត្តមានសមុទ្រក្រោមទឹកកកលើ Eris និង Makemake នៅតែត្រូវការការសិក្សាបន្តទៅមុខទៀត។ អ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រ មានការងារងឿងឆ្ងល់ផងដែរនោះ គឺថាតើពិភពលោកស្ថិតនៅឆ្ងាយ និងត្រជាក់ខ្លាំងបែបនោះ អាចបង្កើតបរិស្ថានទ្រទ្រង់ជីវិត នៅក្នុងខ្លួនពួកវាដែរឬមួយក៏យ៉ាងណា…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Forbes/NASA/ESA/CSA (ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤)

Comments (0)
Add Comment