អង្គការ AHF នឹងរៀបចំទិវាអន្តរជាតិនារី ដើម្បីលើកកម្ពស់សំឡេងស្ត្រី និងកុមារីនៅថ្ងៃទី៧ មីនា ២០២៤

អង្គការ AHF នឹងរៀបចំទិវាអន្តរជាតិនារី ដើម្បីលើកកម្ពស់សំឡេងស្ត្រី និងកុមារីនៅថ្ងៃទី៧ មីនា ២០២៤

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) នឹងរៀបចំទិវាអន្តរជាតិនារី ដើម្បីអបអរ និងលើកកម្ពស់សំឡេងស្ត្រី និងកុមារី នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធជាង ២៣៧នាក់ ជាមួយនឹងអបអរសាទរ ការរាំប្រពៃណី និងការចែកសំឡីអនាម័យដោយឥតគិតថ្លៃ។

ទិវាអន្តរជាតិនារីនឹងធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមប្រធានបទ «កាលើកកម្ពស់ស្រ្តីគឺស្មើនឹងការផ្តល់នូវសុខុមាលភាពដល់ស្ត្រី» នឹងសូមឲ្យគ្រប់គ្នាទទួលស្គាល់ការអភិវឌ្ឍន៍ ដែលស្ត្រីបានធ្វើឆ្ពោះទៅរកសិទ្ធិស្មើគ្នាជាមួយបុរស រួមទាំងការទទួលបានសេវាថែទាំសុខភាព ដែលត្រូវតែចងចាំថា ពិភពលោកនៅតែបន្តដំណើរនៅលើផ្លូវដ៏វែងឆ្ងាយក្នុងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី សុវត្តិភាព និងមានសុខភាពល្អទូទាំងពិភពលោក។

(រូបភាពពីអង្គការ AHF Cambodia)

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុត ដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ថ្លៃ ដល់អតិថិជនជាង១.៩លាននាក់ក្នុង៤៦ប្រទេសជុំវិញពិភពលោក។

បើតាមអង្គការសហប្រជាជាតិឆ្លើយតបនឹងមេរោគអេដស៍ (UNAIDS) ស្ត្រី និងកុមារី ដែលរស់នៅជាមួយមេរោគអេដស៍មានចំនួនកើនឡើងច្រើន ក្នុងចំំណោមអ្នករស់នៅជាមួយមេរោគអេដស៍ទូទាំងពិភពលោក។ នៅឆ្នាំ២០២២ក្មេងស្រី និងស្ត្រីវ័យក្មេងចំនួន ៤,០០០នាក់ ដែលមានអាយុពី១៥ ទៅ ២៤ឆ្នាំ បានឆ្លងមេរោគអេដស៍ជារៀងរាល់សប្តាហ៍ទូទាំងពិភពលោក។

(រូបភាពពីអង្គការ AHF Cambodia)

ទិវាអន្តរជាតិនារីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១១ ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី៨ ខែមីនា។ ទិវានេះទទួលស្គាល់សមិទ្ធិផលផ្នែកនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចរបស់ស្ត្រី ដើម្បីពន្លឿនការទទួលបានសិទ្ធិគ្រប់គ្រាន់របស់ពួកគាត់។ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានបង្កើតកម្មវិធី ក្មេងស្រី របស់ខ្លួន ដែលធ្វើការនៅទូទាំងប្រទេសជិត៤០ ក្រុមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដើម្បីជួយស្ត្រី និងកុមារី ឲ្យចៀសផុតពីការឆ្លងមេរោគអេដស៍ (ឬការព្យាបាលប្រសិនបើមានផ្ទុកមេរោគអេដស៍) រក្សាពួកគេឱ្យនៅបន្តការសិក្សា និងចៀសសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។ ស្វែងយល់បន្ថែមនៅ GirlsAct.org ៕

(រូបភាពពីអង្គការ AHF Cambodia)
Comments (0)
Add Comment