អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ប្រចាំកម្ពុជា នឹងរៀបចំទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំ២០២៥ នាដើមសប្តាហ៍ក្រោយ ដើម្បីពង្រីកសំឡេងក្មេងស្រី និងស្វែងរកការគាំទ្រ

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នឹងរៀបចំ «ទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំ២០២៥» ដើម្បីរួមចំណែកពង្រីកសំឡេងក្មេងស្រី ក៏ដូចជាជួយការពារក្មេងស្រីពីមេរោគអេដស៍ ពង្រឹងសមត្ថភាព និងសមិទ្ធិផលរបស់ពួកគេមានអនាគត ប្រកបដោយសុខភាពល្អ។

ពិធីនេះនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមវត្តមានលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ និងមានការចូលរួមពីតំណាងអង្គការ សហគមន៍ ស្ត្រី ក្មេងស្រី លោកគ្រូ អ្នកគ្រូ និងមានសិស្សានុសិស្សជាច្រើននាក់ទៀតនៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ

(រូបភាពពីអង្គការ AHF Cambodia)

អង្គការ AHF អំពាវនាវឲ្យមានការវិនិយោគកាន់តែច្រើននៅក្នុងកម្មវិធីបង្ការ ការធ្វើតេស្ត និងការព្យាបាលមេរោគអេដស៍/ជំងឺកាមរោគ និងគោលនយោបាយគាំទ្រដែលពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព រួមទាំងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជបានគ្រប់ជ្រុងជ្រោយសម្រាប់ក្មេងស្រី។

ជារៀងរាល់សប្តាហ៍ ស្ត្រីវ័យក្មេងចំនួន ៤,០០០នាក់ដែលមានអាយុពី ១៥ ដល់ ២៤ឆ្នាំ ចំនួនជាង ៣,៣០០នៃករណីបានឆ្លងមេរោគអេដស៍ថ្មី នៅអនុតំបន់សាហារ៉ាអាហ្វ្រិក។ ក្នុងឆ្នាំ២០២៣ កុមារី និងស្ត្រីវ័យជំទង់ ១.៩លាននាក់កំពុងរស់នៅជាមួយមេរោគអេដស៍ បើធៀបនឹងក្មេងប្រុស និងបុរសវ័យក្មេង ១.២លាននាក់ដែលមានអាយុដូចគ្នា។ ឧបសគ្គនៃការអប់រំក៏មានសភាពធ្ងន់ធ្ងរផងដែរ ដោយក្មេងស្រី ១៣៣លាននាក់នៅទូទាំងពិភពលោកបានបោះបង់សាលារៀន ដោយមិនអាចឳ្យពួកគាត់មិនអាចរស់នៅខ្លួនឯងបាន និងជីវិតដែលមានសុខភាពល្អនាពេលអនាគត។

(រូបភាពពីអង្គការ AHF Cambodia)

សូមបញ្ជាក់ដែរថា នៅទូទាំងពិភពលោក ទិវាក្មេងស្រីអន្តរជាតិត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែតុលា ដើម្បីអបអរសមិទ្ធផលរបស់ក្មេងស្រី ពង្រីកសំឡេងរបស់ពួកគេ និងការស្វែងរកការគាំទ្រ សម្រាប់គោលនយោបាយដែលការពារសុខភាព និងអនាគតរបស់ពួកគេ។ តាមរយៈកម្មវិធី Girls Act របស់ខ្លួន AHF ផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេងក្នុងប្រទេសជិត៤០ ជាមួយនឹងចំណេះដឹង ការគាំទ្រ និងធនធាន ដើម្បីរក្សាឲ្យរួចផុតពីមេរោគអេដស៍ និងជំងឺកាមរោគ ប្រកាន់ខ្ជាប់នូវការព្យាបាលសម្រាប់ក្មេងស្រីដែលរស់នៅជាមួយមេរោគអេដស៍ ទទួលការរៀនសូត្រ និងជៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក៕

(រូបភាពពីអង្គការ AHF Cambodia)

(រូបភាពទាំងស្រុងពីអង្គការ AHF Cambodia)

Comments (0)
Add Comment