រឿងស្ទើរមិនគួរឲ្យជឿទើបកើតឡើង! រកឃើញភព«៣»គោចរក្នុងប្រព័ន្ធផ្កាយភ្លោះ ដែលស្រដៀងក្នុងរឿង Star Wars (វីដេអូ)

(បរទេស)៖ តេឡេស្កូបប្រមាញ់ភព Exoplanet របស់អង្គការ NASA នៃសហរដ្ឋអាមេរិកគឺ TESS ទើបតែបានឆ្លុះឃើញភពចំនួន គោចរនៅក្នុងប្រព័ន្ធផ្កាយភ្លោះ (twin stars ឬ binary star system) ហើយក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានទៀតថា ទិដ្ឋភាពលើភពទាំងនោះ ទំនងជាមិនសូវខុសពីឈុតមួយក្នុងខ្សែភាពយន្ត Star Wars ប៉ុន្មានឡើយ…។ ប៉ុន្តែឈប់សិន! តើភាពពិសេសបំផុតស្ថិតនៅត្រង់ណា និងថាតើអាចមានជីវិតលើភពទាំងនោះដែរឬទេ?

(សូមចុចទស្សនផ្ទាល់ក្នុងយូធូប Cambo Space Edu)

ប្រព័ន្ធផ្កាយភ្លោះនេះមានភាពស្មុគស្មាញ និងត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ជាគោលដៅនៃការសិក្សាដ៏មានប្រយោជន៍ សម្រាប់ឲ្យពួកគេយល់ដឹងពីវត្តមានភព ដែលអាចកកើត និងរក្សាវត្តមាននៅក្នុងប្រព័ន្ធផ្កាយប្រភេទនោះ។ យើងធ្លាប់យល់ដឹងរឿងមិនច្បាស់លាស់ជាច្រើន អំពីប្រព័ន្ធផ្កាយភ្លោះបែបនេះ ដោយពីមុនក្រុមអ្នកវិទ្យាសាស្ត្រខ្លះបានជឿជាក់ កម្រមានមិនអាចមានវត្តមានភពទៅរួចឡើយនៅក្នុងប្រព័ន្ធផ្កាយភ្លោះ ហើយមូលហេតុគឺទៅលើកម្លាំងទំនាញដ៏ស្មុគស្មាញរវាងផ្កាយជាដៃគូគ្នា (binary star system) ដែលអាចច្រានភពចេញពីកន្លងគន្លងគោចរ ឬរារាំងដល់ពន្លកនៃភពដែលអាចកកើតឡើង។

តេឡេស្កូបអវកាស TESS (Credit: NASA)

ប៉ុន្តែឧទាហរណ៍ជាបន្តបន្ទាប់បានលេចចេញមក ហើយនៅពេលនេះគឺប្រព័ន្ធផ្កាយភ្លោះខាងលើ ដែលមានឈ្មោះថា TOI-2267 ជាផ្កាយភ្លោះដែលទ្រទ្រង់ភពដល់ ឯណោះ ខណៈវាកំពុងផ្តល់ក្តីរំភើបខ្លាំងជាងផ្កាយភ្លោះស្ថិតក្នុងកំណត់ត្រាមុនៗទៅទៀត។ TOI-2267 ស្ថិតនៅចម្ងាយ ១៩០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)

  • ភាពយន្ត Star Wars នៅតែដក់ជាប់ក្នុងអារម្មណ៍

យើងផ្អាករឿងវិទ្យាសាស្ត្រពិតនេះបន្តិចសិន តែងាកមកស្រមើស្រមៃចំពោះ រឿងប្រឌិតបែបវិទ្យាសាស្ត្រដ៏ពិសេសមួយវិញ នោះគឺខ្សែភាពយន្ត «Star Wars» ដែលត្រូវបានចាក់បញ្ចាំងដំបូងកាលពីទសវត្សរ៍ ១៩៧០… ព្រោះក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ភពណាមួយក្នុងចំណោមភពទាំង ដែលត្រូវបានរកឃើញនៅក្នុងប្រព័ន្ធ TOI-2267 នោះអាចមានទិដ្ឋភាពថ្ងៃលិចមិនសូវខុសពីភពប្រឌិតឈ្មោះ Tatooine ដែលតួអង្គឈ្មោះ Luke Skywalker ឈរទស្សនាថ្ងៃលិចនោះឡើយ… ហើយនោះគឺទិដ្ឋភាពព្រះអាទិត្យ២លិចនៅជើងមេឃតែមួយនៃភពនោះ… តើអ្នកចង់ឃើញបែបនេះ ឬយ៉ាងហោចណាស់ដែលសុបិនឃើញបែបនេះទេ…?

ឈុតពិសេសមួយក្នុងខ្សែភាពយន្ត Star Wars (Credit: Star Wars: A New Hope)
  • នេះជាកំណត់ត្រាថ្មី!

អូខេ! ស្រមើស្រមៃប៉ុណ្ណឹងបានហើយ ឥលូវយើងងាកមកកាន់រឿងវិទ្យាសាស្ត្រពិតយើងវិញ ដោយភពទាំង របស់ប្រព័ន្ធផ្កាយភ្លោះ TOI-2267 នោះសុទ្ធសឹងតែមានទំហំប្រហាក់ប្រហែលនឹងផែនដីយើង។ អ្វីដែលពិសេសបំផុតនោះគឺផ្កាយទាំង TOI-2267 A និង TOI-2267 B សុទ្ធតែមានភពគោចរជុំវិញរាងៗខ្លួន ដោយផ្កាយ TOI-2267 A មានភពចំនួន គោចរជុំវិញឈ្មោះ TOI-2267 Ab និង TOI-2267 Ac ខណៈផ្កាយ TOI-2267 B វិញគឺមានតែភពចំនួន ប៉ុណ្ណោះគោចរជុំវិញឈ្មោះ TOI-2267 Bb។ យ៉ាងណាក៏ដោយ យើងមិនទាន់អាចប្រាកថា មានភពតែនេះនៅក្នុងប្រព័ន្ធនេះឡើយ ដោយការសង្កេតនៅតែត្រូវបន្តទៅថ្ងៃមុខទៀត…។

សម្រាប់ផ្កាយ TOI-2267 A និង TOI-2267 B ជាប្រភេទផ្កាយក្រហមទំហំតូច និងកម្តៅទាប (ultra-cool dwarf star) ដោយ A ស្ថិតក្នុងកម្រិត M5V និង B វិញមានកម្រិត M6V ផ្កាយជំពូកនេះគឺតូចជាង ស្រាលជាង និងមិនសូវក្តៅឡើយបើធៀបនឹងព្រះអាទិត្យយើង។ TOI-2267 A និង TOI-2267 B នោះមានគម្លាតត្រឹមតែ ៨ AU (៨ x ១៥០km = ១,២០០លានkm) ពីគ្នាប៉ុណ្ណោះ ដូច្នេះការមានភពគោចរជុំវិញផ្កាយរៀងៗខ្លួន ខណៈពួកវាកំពុងស្ថិតនៅជាផ្កាយភ្លោះក្នុងគម្លាតត្រឹម ៨ AU ពីគ្នាបែបនេះទៀត គឺពិតជាប្រព័ន្ធដ៏មមាញឹក និងប្រទាក់ក្រឡាបំផុត ដែលយើងមិនធ្លាប់បានជួបប្រទះឡើយពីមុនមក ឬ «មិននឹកស្មានថាមាន»

  • ឱកាសដែល James Webb ត្រូវបន្តវេន

តេឡេស្កូបអវកាស TESS គឺជាអ្នកដែលបានរកឃើញភពទាំងខាងលើនេះ ប៉ុន្តែយើងនៅមិនទាន់អាចដឹងថា ក្នុងចំណោមភពទាំងនោះ អាចមានភពណាមួយទ្រទ្រង់ជីវិតបាន ដែរឬមួយក៏អត់នោះឡើយ។ ប្រសិនបើការសិក្សាបន្ត កំណត់បានភពដែលស្ថិតក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) នោះតួនាទីបន្តនឹងត្រូវទម្លាក់ទៅលើ James Webb មិនខាន។

រូបតំណាងនៃប្រព័ន្ធផ្កាយភ្លោះ TOI-2267 (Credit: Mario Sucerquia (University of Grenoble Alpes))

ពិតណាស់! ទោះបីជាមាន ឬគ្មានភពស្ថិតនៅក្នុង Habitable Zone របស់ផ្កាយ TOI-2267 A និង TOI-2267 B ក៏ដោយក៏ James Webb នៅតែអាចឆ្លុះភពទាំងនោះ ដើម្បីឈ្វេងយល់អំពីសមាសធាតុផ្សំនៅក្នុងបរិយាកាសដែលអាចមានជុំវិញភពទាំងនោះបាន ខណៈក្រុមអ្នកវិទ្យាសាស្ត្រក៏ទំនងជាចង់ដឹងថា តើបរិយាកាសនៃភពដែលមានផ្កាយរះម្តងដល់ទៅ នោះខុសប្លែកពីភពផែនដី ឬភពនានាក្នុងប្រព័ន្ធយើងបែបណាខ្លះ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥)

Comments (0)
Add Comment