មកដល់ហើយ! នេះជារូបភាពពិតនៃ 3I/ATLAS ថតដោយតេឡេស្កូបនៅអ៊ីតាលី!

(បរទេស)៖ អ្វីដែលយើងចង់ដឹងពិតៗពី 3I/ATLAS ហាក់ដូចជាបានបង្ហាញចេញច្បាស់លាស់ហើយនៅពេលនេះ តាមរយៈតេឡេស្កូប The Virtual Telescope Project 2.0 (VTP) ដែលមានមូលដ្ឋាននៅតំបន់ Manciano ប្រទេសអ៊ីតាលី។

(Credit: The Virtual Telescope Project 2.0)

រូបភាពមួយសន្លឹកនេះត្រូវបានថតដោយឧបករណ៍ ARTEC250+Paramount ME+C3Pro61000EC បំពាក់ក្នុងតេឡេស្កូប VTP នៅម៉ោង ៤៖៣០នាទីទាបភ្លឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះតែម្តង (ម៉ោងនៅប្រទេសអ៊ីតាលី) ដោយប្រើប្រាស់ការសម្រិតសម្រាំងពន្លឺ (exposures) ប្រមាណ ១២០វិនាទី ដើម្បីចាប់បានកន្ទុយជាចំហាយឧស្ម័នរបស់ 3I/ATLAS ដូចក្នុងរូបភាព។

(Credit: The Virtual Telescope Project 2.0)

នៅក្នុងរូបភាពនេះ ក្រុមអ្នកវិទ្យាសាស្ត្របានឃើញកន្ទុយឧស្ម័ន (ion tail) របស់ 3I/ATLAS កាន់តែវែងជាងមុន ដែលនេះគឺជារឿងធម្មតារបស់ផ្កាយដុះកន្ទុយ នៅពេលដែលវាគោចរកាត់ព្រះអាទិត្យក្នុងចំណុចក៏កៀករួច ហើយត្រូវខ្យល់ ឬព្យុះព្រះអាទិត្យជះចំទៀតនោះ។

មូលដ្ឋាននៃតេឡេស្កូប VTP នៅអ៊ីតាលី (Credit: The Virtual Telescope Project 2.0)

តាមរយៈរូបភាពថ្មីនេះយើងអាចដឹងកាន់តែច្បាស់ថា 3I/ATLAS (C/2025 N1 ATLAS) ត្រឹមជាផ្កាយដុះកន្ទុយមកពីក្រៅប្រព័ន្ធព្រះអាទិត្យ (Interstellar Comet) ដូចដែលអង្គការ NASA បានអះអាងដដែលជាដដែលនោះឯង។ ក្រុមការងារ VTP កំពុងបន្តតាមដាន 3I/ATLAS ទៅមុខទៀត ជាពិសេសនៅពេលវាមកដល់ចំណុចកៀកផែនដីបំផុត ២៦៩លានkm នៅថ្ងៃទី១៩ ធ្នូ ២០២៥

(ទស្សនាឡើងវិញ៖ 3I/ATLAS ថតដោយយានចិននៅភពអង្គារ)

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ The Virtual Telescope Project 2.0 (VTP) (ថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥)

Comments (0)
Add Comment