ធ្លាប់ឃើញ ផ្នែកមួយខាងទៀត របស់ព្រះច័ន្ទ ឬទេ?

ធ្លាប់ឃើញ ផ្នែកមួយខាងទៀត របស់ព្រះច័ន្ទ ឬទេ?

(អវកាស)៖ ប្រសិនបើគ្មានបច្ចេកវិទ្យាទំនើបលើផែនដីនោះទេ គ្រប់គ្នានៅទីនេះ ពិតជាមិន អាចមើលឃើញរូបភាព នៃផ្នែកមួយចំហៀងទៀត របស់ព្រះច័ន្ទ នោះឡើយ ក៏ព្រោះតែ ទីឋានមួយនេះ មិនវិលជុំវិញខ្លួនឯងដូចភពផែនដីនោះឡើយ។

ជាការពិតព្រះច័ន្ទ គឺជាវត្ថុដ៏មានតម្លៃ និង មិនអាចកាត់ថ្លៃបាននោះឡើយ ចំពោះជីវិតនៅ លើផែនដី ដែលវាបានធ្វើឲ្យផែនដីមានលំនឹង រវាងប៉ូលខាងជើង និង ខាងត្បូង, បាតុភូត ទឹកជោរ ទឹកនាច, សត្វរកស៊ីពេលរាត្រី ទាំងលើដី ក្នុងទឹក និង លើអាកាស, និង បង្កើតឲ្យមាន រដូវទៀងទាត់ នៅលើផែនដី។

រូបស្រដៀង នឹងទន្សាយ ដែលយើងតែងតែឃើញលើផ្ទៃព្រះច័ន្ទនោះ វាគ្រាន់តែជាផ្នែកមួយ ចំហៀងប៉ណ្ណោះ ដែលបែរមុខមករកផែនដី ហើយសម្រាប់ផ្នែកមួយចំហៀងទៀតនោះ វាតម្រូវ ឲ្យបញ្ជូនផ្កាយរណបទៅផ្តិតយករូបភាពពេញលេញ ដែលផ្កាយរណបនោះ ត្រូវហោះទៅក្នុង រយៈចម្ងាយជាង ១លាន គីឡូម៉ែត្រពីព្រះច័ន្ទ ទើបអាចថតបានផ្ទៃទាំងមូល។

ចង់ដឹងថា តើផ្នែកមួយចំហៀងទៀត របស់ព្រះច័ន្ទ មានរូបភាពដូចម្តេច សូមទស្សនាកម្រង រូបភាពខាងក្រោមនេះ៖

ព្រះច័ន្ទ
Comments (0)
Add Comment