(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA បានបញ្ចេញវីដេអូថ្មីគួរឲ្យជក់ចិត្តមួយ ស្តែងពីតំបន់មានលក្ខណៈពិសេសៗ នៅឋានព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
វីដេអូថ្មីនេះអមដោយបទភ្លេងដែលស៊ីគ្នា បាននាំអ្នកទស្សនាឲ្យលង់នឹងទស្សនីយភាពដ៏អស្ចារ្យ នៃផ្ទៃរបស់ព្រះច័ន្ទ នៅពេលដែលព្រះអាទិត្យរះនិងលិច នៅលើលក្ខណៈពិសេសៗរបស់វា។ វីដេអូនេះ ត្រូវបានបង្កើតឡើង តាមរយៈការប្រើប្រាស់ឃ្លីប ដែលថតបានដោយយាន LRO ហើយវាមិនត្រឹមជាការចូលរួមចំណែកអបអរគម្រប់ខួប៤៩ឆ្នាំនៃបេសកកម្មចុះចតលើឋានព្រះច័ន្ទប៉ុណ្ណោះទេ តែក៏សម្រាប់ខួប៦០ឆ្នាំរបស់អង្គការ NASA ផ្ទាល់ផងដែរ។
គួរជម្រាបថា យាន LRO ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០០៩ បាននិងកំពុងតែបន្តប្រមូលយកទិន្នន័យសំខាន់ៗ ដែលត្រូវបានប្រើប្រាស់សម្រាប់បង្កើតចេញជាផែនដីនៃសណ្ឋានដីរបស់ព្រះច័ន្ទមូល។
Link វីដេអូ៖ https://youtu.be/zNpsy6lBPBw