មូលហេតុអ្វីបានជា ក្រុមអ្នកវិទ្យាសាស្រ្ត សិក្សាអំពីអវអាកាស? 

អវកាស៖ ក្រុមអ្នកវិទ្យាសាស្រ្ត ផ្នែកអវកាស មានតួនាទីសិក្សាស្រាវជ្រាវ និងដោះស្រាយ ចម្ងល់របស់មហាជន ទូទៅ អំពីអ្វីដែលបាន កើតឡើងនៅក្នុងចក្រវាឡដ៏ ធំធេងនេះ។ មិនត្រឹម តែប៉ុណ្ណោះ ពួកគេក៏ត្រូវយល់ដឹង អំពី មនុស្ស និងការវិវត្តន៍របស់មនុស្ស នៅក្នុងចក្រវាឡ នេះផងដែរ។

ជាក់ស្តែង ការស្រាវជ្រាវពីវិទ្យាសាស្រ្ត មិនត្រឹមតែបានធ្វើឲ្យមនុស្សស្វែងយល់ និង យល់ដឹង អំពីភពផែនដី ប៉ុណ្ណោះទេ គឺថែមទាំងអាចឲ្យពួកយើងបានដឹង អំពីការវិវត្តន៍របស់ភព ទាំង៨ទៀតនៃប្រព័ន្ធព្រះអាទិត្យ ព្រមទាំង វត្ថុអវកាសដទៃទៀតដ៏គួរឲ្យចាប់អារម្មណ៍។

ជាមួយគ្នានេះដែរ ពួកយើងអាចដឹងថា ភពទាំងអស់ផ្ទុកទៅដោយទឹក និង ឧស្ម័នមេតាន ដោយសារតែក្រុមអ្នក វិទ្យាសាស្រ្ត បានបង្កើតមនុស្សយន្តអវកាស និងបច្ចេកវិទ្យា វិទ្យាសាស្រ្ត ទំនើបៗ ដើម្បីទៅសិក្យានៅក្នុងគោចរលំហ អាកាសរបស់ភពនីមួយៗដែលមានចំងាយ ប្រហែល ២២៥លានគីឡូម៉ែត្រពីគ្នា។

មួយវិញទៀត ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញឲ្យយើងបានស្គាល់នូវទ្រង់ទ្រាយ របស់ ភពនីមួយៗ និង ក្រុម កាឡាក់ស៊ី តាមរយៈរូបភាពជាច្រើន ដែលទទួលបានពីយានអវកាស និងបច្ចេកវិទ្យា នៃកែវយឺតអវកាស ផងដែរ ដែលនេះ គឺជាសមិទ្ធផលដ៏ល្អប្រសើរមួយដែល ក្រុមអ្នកវិទ្យាសាស្រ្តបានខិតខំប្រឹងប្រែងកន្លងមក។

នៅថ្ងៃអនាគត មនុស្សអាចនឹងទៅរស់នៅលើភពអង្គារ និង អាចឈានទៅកាន់កន្លែងឆ្ងាយៗ ជាងនេះទៀត ប្រសិន បើបច្ចេកវិទ្យាអាចវិវឌ្ឍន៍កាន់តែទំនើប និង តាមអ្វីដែលមនុស្សត្រូវការ។ មនុស្សក៏គ្រោងបញ្ជូនយាន ទៅសិក្សានៅ ប្រព័ន្ធព្រះអាទិត្យផ្សេង ដែលស្ថិតនៅក្នុង កាឡាក់ស៊ី មាលគីវេ ដូចគ្នានឹងព្រះអាទិត្យយើងដែរ។

អ្វីដែល វិទ្យាសាស្ត្របានដឹង គឺផែនដីនេះ មិនមែនជាកន្លែងដែលស្ថិតស្ថេររហូតនោះទេ ដោយសារតែវានឹងរលាយ នៅពេលកំណត់ណាមួយ ដែលអាចនឹងបំផ្លាញអ្វីៗគ្រប់យ៉ាង ជាពិសេសជីវិតគ្រប់ទម្រង់ ដែលគ្មានកន្លែង ណាមានក្រៅពីភពផែនដី។ តើមនុស្សអាច បណ្តោយខ្លួនឲ្យរលំរលាយ ដូចជំនាន់ ដាយណូស័រ ដែរ ឬទេ?

អវអាកាសអ្នកវិទ្យាសាស្រ្ត
Comments (0)
Add Comment