តើនៅក្នុងប្រព័ន្ធព្រះអាទិត្យ មានព្រះច័ន្ទប៉ុន្មាន?

អវកាស៖ តើអ្នកដឹងទេថា មានព្រះច័ន្ទប៉ុន្មាននៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ? ចូរអ្នក កុំបារម្ភអី ប្រសិនបើអ្នកមិនអាចនឹកឃើញ ក៏ប៉ុន្តែអ្នកគួរតែព្យាយាមទស្សទាយ លេងៗទៅមើល ដើម្បីជាការកំសាន្តរបស់អ្នក។

ដើម្បីកុំឲ្យអ្នកមានមន្ទិលសង្ស័យយូរ ក្រុមអ្នកវិទ្យាសាស្រ្តនឹងប្រាប់អ្នកថា នៅក្នុងប្រព័ន្ធ ព្រះអាទិត្យយើងនេះ មានព្រះច័ន្ធដល់ទៅ ១៧៨ ឯណោះ ដែលនៅក្នុងនោះរួមមាន ព្រះច័ន្ទ៥ របស់ភពភ្លុយតូ ដែលត្រូវបានបំលែងខ្លួន ទៅជាភពតែលតោល ដែលមិនគ្រប់លក្ខណៈ ក្នុងឆ្នាំ ២០០៦។

ដោយឡែក កាលពីសប្តាហ៍មុន ក្រុមអាកាសយានិក បានធ្វើសេចក្តីប្រកាសថា ការធ្វើការ ពិនិត្យទៅលើរូបភាព និងទិន្នន័យ ដែលមានស្រាប់ របស់កែវយឺតលំហអាកាស Hubble បានបង្ហាញឲ្យឃើញថា មានព្រះច័ន្ទថ្មីមួយទៀត នៅក្នុងគោចររបស់ភពណិបទូន ដែលបាន នាំឲ្យភពពណ៌ពណ៌ខៀវខ្ចីនេះ មានព្រះច័ន្ទសរុបចំនួន ១៤។ ជាមួយគ្នានេះដែរ ព្រះច័ន្ទទាំង អស់នៅក្នុងប្រព័ន្ទព្រះអាទិត្យ របស់យើងត្រូវបានមើលឃើញ ដោយកែវយឺតដំបូងគេបង្អស់ ដោយលោក Galileo កាលពីអំឡុងដើម សតវត្សរ៍ឆ្នាំ ១៦០០។

ទោះបីជាយ៉ាងណាក្តី ភពពុធ និងភពសុក្រ ដែលជាភព ស្ថិតនៅក្នុងចន្លោះរវាងភពផែនដី និងភពព្រះអាទិត្យ គឺមិនមានព្រះច័ន្ទឡើយ ដោយសារតែគោចរនៃចន្លោះនោះមាន លក្ខណៈតូចចង្អៀត សម្រាប់ការកកើតរបស់ព្រះច័ន្ទ។ សម្រាប់ភពដែលមានព្រះច័ន្ទច្រើន ជាងគេនោះ គឺ ភពសៅរ៍ចំនួន ៦២ និង ភពព្រហស្បតិ៍ចំនួន ៦៧។
សាកស្រមៃមើល ថាបើនៅលើមេឃរបស់ផែនដី មានព្រះច័ន្ទពី ៤ទៅ ៥ ដូចភពមួយចំនួន នោះ តើទិដ្ឋភាពពេលរាត្រី នឹងទៅជាយ៉ាងណា?

 

 

ព្រះច័ន្ទព្រះអាទិត្យ
Comments (0)
Add Comment