ហ្វូស៊ីលថ្មីបង្ហាញថា ទ្វីបអាហ្វ្រិចគឺជាដើមកំណើតរបស់ ភេនឃ្វីន

វ៉ាស៊ីនតោន៖ ក្រុមបុរាណវិទូបាននិយាយថាទ្វីបអាហ្វ្រិច មិនមែនជាកន្លែង ដែលសត្វភេនឃ្វីន ត្រូវបានគេរំពឹងថានឹងរកឃើញនោះឡើយ ក៏ប៉ុន្តែ យោងទៅតាមការរកឃើញ សំណល់ ហ្វូស៊ីល ថ្មីបានបញ្ជាក់ថាសត្វភេនឃ្វីនចំនួន ៤ប្រភេទបានរស់នៅទីនោះកាលពីអតីតកាល។ ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បច្ចុប្បន្នមានសត្វភេនឃ្វីន តែមួយប្រភេទគត់ ដែលរស់នៅក្នុងទ្វីបអាហ្វ្រិច ដោយវាគឺជាសត្វភេនឃ្វីន ដែលមានជើងខ្មៅ។

ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក បាននិយាយថា ការរកឃើញនៃហ្វូស៊ីល បានបង្ហាញឲ្យ ឃើញថា មានប្រភេទសត្វភេនឃ្វីនជាច្រើនបានរស់នៅក្នុងទ្វីបនេះ កាលពីមុន ។ លុះក្រោយមកចំនួនរបស់ពួកវា បានធ្លាក់ចុះបន្តិចម្តងៗ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។

គួរបញ្ជាក់ដែរថា សត្វភេនឃ្វីនទាំងនោះមានកំពស់ចាប់ពី ៩១,៤៤ សង់ទីម៉ែត្រឡើងទៅ។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការឡើងចុះនៃកំពស់ទឹកសមុទ្រ អាចជាមូលហេតុដែលធ្វើឲ្យចំនួនរបស់ពួកវាមានការថយចុះ ដោយសារមានការ លំបាក នៅក្នុងភ្ញាស់ពង។ មានសត្វភេនឃ្វីនតិច តួចបំផុតនាពេលបច្ចុប្បន្ន ដោយវាមានចំនួន ធ្លាក់ចុះរហូតដល់ ៨០ភាគរយ នៅក្នុងរយៈពេល ៥០ឆ្នាំ ហើយ វាក៏ត្រូវបានស្ថិតនៅក្នុង ប្រភេទសត្វដែលជិតនឹងផុតពូជ៕

ទ្វីបអាហ្វ្រិច
Comments (0)
Add Comment