តើអ្នកដឹងទេ រូបថតដំបូងបំផុតនៃ «សូរ្យគ្រាសពេញលេញ» ថតនៅថ្ងៃខែឆ្នាំណា?

(បរទេស)៖ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ១៨៥១ រូបភាពដំបូងបំផុតនៃ «បាតុភូតសូរ្យគ្រាសពេញលេញ» «Total Solar Eclipse» ត្រូវបានថតដោយអ្នកជំនាញថតរូបពីបុរាណ គឺលោក Johann Julius Friedrich Berkowski ជាជនជាតិរបស់អតីតដែនដី Prussia ដែលត្រូវបានបង្កើតចេញជា ចក្រភពអាល្លឺម៉ង់ (German Empire) កាលពីឆ្នាំ ១៨៧១

(Image Credit: PD-US)

ចំពោះក្រុមអ្នកជំនាញថតរូបពីបុរាណ មិនមែនត្រូវបានគេហៅថា Photographer ដូចបច្ចុប្បន្ននេះទេ តែពួកគេត្រូវបានដាក់រហស្សនាមថា Daguerreotypist ព្រោះតែដំណើរការថតរូបកាលពីសម័យមុន មានភាពស្មុគស្មាញ និងលំបាក ឆ្ងាយជាងសម័យនេះ ហើយទទួលបានត្រឹមតែជារូបភាពស-ខ្មៅប៉ុណ្ណោះ។

រូបថតសូរ្យគ្រាសពេញលេញដំបូងបំផុត (Image Credit: PD-US)

នៅក្នុងដំណើរការនៃការផ្តិតរូបភាពខាងលើនេះ លោក Berkowski បានប្រើប្រាស់តេឡេស្កូបតូចមួយ ដែលមានប្រវែង ៦ សង់ទីម៉ែត្រ ដោយប្រើប្រាស់ exposure រយៈពេល ៨៤វិនាទី គិតចាប់ពីពេលដែលព្រះចន្ទគោចរមកដល់ ចំណុចបាំងព្រះអាទិត្យជិតឈឹង លើផ្ទៃមេឃតែម្តង។

(Image Credit: Jan-Peter Kasper—dpa/AP)

គួរបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ១៨៥១ នោះ គឺមិនមែនជាលើកទី ១ នោះឡើយដែលមនុស្សលោក បានព្យាយាមផ្តិតរូបភាពរបស់ «បាតុភូតសូរ្យគ្រាសពេញលេញ» ដោយមុននោះទៀត ក៏មានការព្យាយាមជាច្រើនលើកផងដែរ ប៉ុន្តែបានទទួលបរាជ័យ ព្រោះតែ Daguerreotypist មិនអាចគណនាឲ្យបានត្រឹមត្រូវនូវកម្រិត contrast រវាងស្រទាប់ ខូរ៉ូណា (corona) របស់ព្រះអាទិត្យ និងបន្ទះឌីសខ្មៅងងឹតនៃព្រះចន្ទបាន៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ SPACE

Comments (0)
Add Comment