NASA បញ្ចេញរូបថតថ្មីមួយទៀតរបស់ James Webb ដែលបង្ហាញពីបាតុភូត ស្ទើរមិនគួរឲ្យជឿ

(អាមេរិក)៖ នៅដើមខែសីហា ឆ្នាំ២០២២ នេះ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA និងដៃគូពាក់ព័ន្ធ បានបញ្ចេញរូបភាពដ៏អស្ចារ្យថ្មីៗ ជាបន្តបន្ទាប់ទៀត ក្នុងនោះនៅថ្ងៃទី ខែសីហា (ពេលវេលានៅអាមេរិក) រូបមួយសន្លឹកបង្ហាញពីបាតុភូតដ៏អស្ចារ្យ ត្រូវបានពន្លែងចេញមក ដោយវាត្រូវបានផ្តិតយកពីត្រង់តំបន់តារានិករ Cetus

តេឡេស្កូបអវកាស James Webb (NASA)

វាគឺជាទិដ្ឋភាពនៃកាឡាក់ស៊ី ២ បុកបញ្ចូលគ្នា និងត្រូវបានហៅឈ្មោះជារួមថា IC 1623 ឬ VV 114 ស្ថិតនៅចម្ងាយ ២៧៥ លានឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងស្ទើរមិនគួរឲ្យជឿនោះ គឺកាឡាក់ស៊ីទាំង ដែលកំពុងស្ថិតក្នុងដំណើរបុកបញ្ចូលគ្នា (merging) បានពាក់កណ្តាលទៅហើយនោះ ហាក់ដូចជាគ្មានប្រហោងខ្មៅយក្ស នៅចំកណ្តាលពួកវានោះឡើយ។

កាឡាក់ស៊ីកំពុងរួមបញ្ចូលគ្នា IC 1623 ឬ VV 114 ថតដោយកាម៉េរា NIRCam របស់ James Webb

ក្រុមអ្នកជំនាញអង្គការ NASA បានអះអាងថា ការសម្លឹងមើលរូបភាពថ្មីនេះ គឺមានប្រយោជន៍ដល់ការសិក្សាអំពីការប្រែប្រួល និងវិវឌ្ឍទម្រង់នៃកាឡាក់ស៊ីថ្មី ក្រោយកាឡាក់ស៊ី រួមបញ្ចូលគ្នា។ ជាទូទៅមុននឹងកាឡាក់ស៊ី ឬច្រើនជាងនេះរួមបញ្ចូលគ្នា ពួកវាតែងតែរំកិលមកជិតគ្នាសិន រួចទើបគោចរជុំវិញគ្នា និងបន្ទាប់មកទៀត គឺធ្វើការរួមបញ្ចូលគ្នាតែម្តង។ នេះបើតាមការពន្យល់ដោយ ក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យ California សហរដ្ឋអាមេរិក។

កាឡាក់ស៊ីកំពុងរួមបញ្ចូលគ្នា IC 1623 ឬ VV 114 ថតដោយកាម៉េរា MIRI របស់ James Webb

គួរបញ្ជាក់ថា រាល់កាឡាក់ស៊ីធំៗទាំងអស់ តែងតែមានប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) នៅចំកណ្តាលពួកវា ហើយក្រុមអ្នកវិទ្យាសាស្ត្រក៏រំពឹងថា នៅពេលកាឡាក់ស៊ីទាំងនោះរួមបញ្ចូលគ្នា ប្រហោងខ្មៅយក្សទាំងនោះ ក៏នឹងបញ្ចេញសកម្មភាពយ៉ាងកញ្ជ្រោលផងដែរ តាមរយៈការលេបយកឧស្ម័ននៅជុំវិញ និងបញ្ចេញធាតុវិទ្យុសកម្មក្នុងចំនួនដ៏ច្រើនមហិមា ចេញពីខ្លួនពួកវា។

កាឡាក់ស៊ីកំពុងរួមបញ្ចូលគ្នា IC 1623 ឬ VV 114 ថតដោយតេឡេស្កូបអវកាស Hubble

ប៉ុន្តែនៅពេលដែលក្រុមអ្នកជំនាញ ធ្វើតាមការត្រួតពិនិត្យទៅលើដំណើររបស់ កាឡាក់ស៊ីពីរកំពុងរួមបញ្ចូលគ្នាឈ្មោះ IC 1623 ថតដោយ James Webb ខាងលើនេះ ពួកគេមិនបានមើលឃើញសញ្ញា នៃប្រហោងខ្មៅសកម្មនានានោះឡើយ។ ក្រុមអ្នកជំនាញ NASA មិនអាចធ្វើការសន្មត់អ្វី ចំពោះបាតុភូតចម្លែកបែបនោះទេ ដោយពួកគេអះអាងថា ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីត្រួតពិនិត្យឲ្យកាន់តែលម្អិតខ្លាំងជាងនេះ៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ New Scientist (ថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២)

Comments (0)
Add Comment