យាន Curiosity ប្រទះឃើញដុំអាចម៍ផ្កាយពិសេស១ នៅលើភពព្រះអង្គារ!

(បរទេស)៖ យាន Curiosity របស់អង្គការ NASA ដែលបានចល័តក្នុងរណ្តៅយក្ស Gale លើភពព្រះអង្គារ (Mars) អស់ជាង ១០ឆ្នាំទៅហើយនោះ ទើបតែបានប្រទះឃើញដុំអាចម៍ផ្កាយ (meteorite) មួយដុំ ដែលមានមុខកាត់ប្រមាណ ០.៣ម៉ែត្រ ហើយដុំថ្មមកពីទីអវកាសប្រភេទៗនេះ យើងតែងតែប្រទះឃើញជានិច្ចលើភពផែនដី។

ដុំអាចម៍ផ្កាយ Cacao (Image credit: NASA/JPL-Caltech)

ដុំអាចម៍ផ្កាយខាងលើនេះ ត្រូវបានដោះឈ្មោះឲ្យថា កាកាវ «Cacao» ដែលផ្សំឡើងពីធាតុដែក និងនីកែល។ ក្រុមការងារគ្រប់គ្រងបេសកកម្មយាន Curiosity បានបង្ហាញរូបភាពរបស់ Cacao នៅលើ Twitter នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ខណៈយាននេះកំពុងស្ថិតក្នុងរណ្តៅ Gale ដែលមានមុខកាត់ ១៥៤គីឡូម៉ែត្រ ដើម្បីស្វែងយល់ថា តើកាលពីរាប់ពាន់លានឆ្នាំមុន តំបន់នោះធ្លាប់ស្វាគមន៍ជីវិតដូចលើនៅលើផែនដីដែរឬទេ។

ដុំអាចម៍ផ្កាយ Egg Rock (Image credit: NASA/JPL-Caltech)

គួរបញ្ជាក់ថា Curiosity បានធ្វើដំណើរជិត ៣០គីឡូម៉ែត្រហើយលើភពអង្គារ នៅក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ហើយកាលពីឆ្នាំ ២០១៦ វាក៏បានរកឃើញដុំអាចម៍ផ្កាយមួយឈ្មោះ Egg Rock និងកាលពីឆ្នាំ ២០១៤ បានរកឃើញដុំអាចម៍ផ្កាយតូចមួយទៀតឈ្មោះ Lebanon ឬ The Beast

ដុំអាចម៍ផ្កាយ Lebanon (Image credit: NASA/JPL-Caltech)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣)

Comments (0)
Add Comment