នេះជាកាឡាក់ស៊ីភ្នែកខ្មៅ (Black Eye) ឬ Evil Eye Galaxy ថតដោយ Hubble (មានរូបភាព)

(បរទេស)៖ ជារហស្សនាមដែលត្រូវដាក់ឲ្យកាឡាក់ស៊ីមួយ ស្ថិតនៅចម្ងាយ ១៧លានឆ្នាំពន្លឺពីភពផែនដី។ រូបភាពស្អាតប្លែកនៃកាឡាក់ស៊ី NGC 4826 មួយនេះត្រូវបានផ្តិតយកដោយ តេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA។

(រូបភាពពី NASA/ESA)

វាត្រូវបានដាក់រហស្សនាមឲ្យថា Black Eye ឬ Evil Eye ព្រោះតែទិដ្ឋភាពជាក់ស្តែងគេឃើញមានវត្តមានបណ្តុំពពកធូលី និងឧស្ម័នមានពណ៌ខ្មៅងងឹត នៅត្រង់ផ្នែកម្ខាងនៃចំណុចកណ្តាលដ៏ភ្លឺចិញ្ចាចរបស់ NGC 4826 នោះ។

ភាពចម្លែកមួយរបស់កាឡាក់ស៊ី NGC 4826 គឺរង្វង់ពពកធូលី និងឧស្ម័នដែលស្ថិតនៅតំបន់ក្រៅ (Outer) របស់វា វិលជុំវិញចំណុចកណ្តាលកាឡាក់ស៊ី នៅក្នុងទិសដៅបញ្ច្រាសជាមួយតំបន់វង្វង់ពពកធូលី និងឧស្ម័ននៅតំបន់ក្នុង (Inner)។

(រូបភាពពី NASA/ESA)

ប្រការនេះត្រូវបានគេសន្និដ្ឋានថា អាចបណ្តាលមកពី NGC 4826 ជាកាឡាក់ស៊ីដែលធ្លាប់កើតមានបាតុភូតរួមបញ្ចូលគ្នា (merging) នៃកាឡាក់ស៊ីចំនួន ២។ កាឡាក់ស៊ីនេះត្រូវបានអង្កេតរកឃើញដំបូងដោយ តារាវិទូអង់គ្លេសឈ្មោះ Edward Pigott កាលពីឆ្នាំ១៧៧៩៕

ប្រែសម្រួល៖ Cambo Space , ប្រភព និង Image Credit៖ NASA/ESA

Comments (0)
Add Comment