(តិចសាស់)៖ នៅក្នុងការធ្វើតេស្តលើកទី៣ (Starship Orbital Flight Test 3) នាវាអវកាស Starship របស់ SpaceX បានហោះចេញពីមូលដ្ឋាន Gateway To Mars របស់ SpaceX ស្ថិតនៅរដ្ឋ Texas ភាគខាងត្បូងសហរដ្ឋអាមេរិកហើយ កាលពីវេលាម៉ោង ៨៖២៥នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ (ម៉ោងនៅកម្ពុជា)។
ដំណើរការជារួមបាននិងកំពុងប្រព្រឹត្តប្រកបដោយភាពរលូនជាទីបំផុត ហើយដំណាក់ជាបន្តបន្ទាប់ដូចជា Hot Stagging (ការផ្តាច់រ៉ុក្កែត Super Heavy ចេញពី Starship) និងការរុញខ្លួនឯងរបស់ Starship ឡើងទៅដល់រយៈកម្ពស់ ១៥០គីឡូម៉ែត្រក្នុងទីអវកាស រួចទើបពន្លត់ម៉ាស៊ីនទាំង ៦គ្រឿងរបស់វាវិញ ក៏បានសម្រេចជោគជ័យផងដែរ។
ព័ត៌មានបន្ថែម នឹងមាននៅពេលឆាប់ៗ, ដូច្នេះបងប្អូនអាចទស្សនាវីដេអូខាងក្រោមនេះបាន៖
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SpaceX (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤)