Breaking News៖ ទីបំផុតការតេស្ត Starship លើកទី៣ប្រព្រឹត្តទៅហើយ និងមានលទ្ធផល «ល្អណាស់»

971

(តិចសាស់)៖ នៅក្នុងការធ្វើតេស្តលើកទី៣ (Starship Orbital Flight Test 3) នាវាអវកាស Starship របស់ SpaceX បានហោះចេញពីមូលដ្ឋាន Gateway To Mars របស់ SpaceX ស្ថិតនៅរដ្ឋ Texas ភាគខាងត្បូងសហរដ្ឋអាមេរិកហើយ កាលពីវេលាម៉ោង ៨៖២៥នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ (ម៉ោងនៅកម្ពុជា)

ដំណើរការជារួមបាននិងកំពុងប្រព្រឹត្តប្រកបដោយភាពរលូនជាទីបំផុត ហើយដំណាក់ជាបន្តបន្ទាប់ដូចជា Hot Stagging (ការផ្តាច់រ៉ុក្កែត Super Heavy ចេញពី Starship) និងការរុញខ្លួនឯងរបស់ Starship ឡើងទៅដល់រយៈកម្ពស់ ១៥០គីឡូម៉ែត្រក្នុងទីអវកាស រួចទើបពន្លត់ម៉ាស៊ីនទាំង ៦គ្រឿងរបស់វាវិញ ក៏បានសម្រេចជោគជ័យផងដែរ។

ការធ្វើតេស្ត Starship លើកទី ៣ (រូបភាពពី SpaceX)

ព័ត៌មានបន្ថែម នឹងមាននៅពេលឆាប់ៗ, ដូច្នេះបងប្អូនអាចទស្សនាវីដេអូខាងក្រោមនេះបាន៖

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SpaceX (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤)

480×240 Banner