រូបថត ១០សន្លឹកពីទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង ដ៏ស្រស់ស្អាត, ទាក់ទាញ, និងស្កឹមស្កៃ មិនចាញ់ប្រទេសអភិវឌ្ឍន៍!

(បរទេស)៖ ទោះបីជាកូរ៉េខាងជើង ជាប្រទេសកុម្មុយនិស្តដ៏ឯកោ នឹងត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបំផុសដាក់ទណ្ឌកម្មយ៉ាងច្រើនក្តី ដ៏រដ្ឋនៅអាស៊ីឦសានមួយនេះ នៅតែបន្តត្រដាបត្រដួស​ ហើយថែមទាំងបន្តរក្សាចរន្តសេដ្ឋកិច្ចក្នុងស្រុក ប្រកបដោយស្ថិរភាពដដែល។ កូរ៉េខាងជើងបានទទួលការ​អភិវឌ្ឍខ្លាំងបំផុតនៅសម័យសង្គ្រាមត្រជាក់ ដោយសារតែកាលណោះ ទីក្រុងព្យុងយ៉ាងមានការជ្រោមជ្រែងខ្លាំង​ពីសហភាពសូវៀត និងចិន​ផងដែរ។

ទោះបីជាឆ្នាំ២០១៧នេះ មានស្ថានការណ៍ក្តៅគគុកខ្លាំងនៅលើ​ឆាកអន្តរជាតិ ចំពោះសកម្មភាព​គគ្លើនជាច្រើនរបស់កូរ៉េខាងជើង ក៏នៅក្នុងសង្គមកូរ៉េខាងជើង​ទាំងមូល ហាក់មានសភាព​ស្ងប់ស្ងាត់​ក្រោមការដឹកនាំគ្រប់យ៉ាង ដ៏តឹងរឹងបំផុតរបស់រដ្ឋាភិបាល​លោក គីម ជុងអ៊ុន ខណៈនៅទីក្រុង​ព្យុងយ៉ាង ដែលជាស្នូល​នៃ​រដ្ឋាភិបាល និងសេដ្ឋកិច្ចនោះ នៅតែមានភាពស្រស់បំព្រង​ដដែល។

ដូច្នេះសូមងាកចេញពីភាពអត់ឃ្លាន​នៅតាមជនបទ ហើយមកទស្សនាទីក្រុងព្យុងយ៉ាង ដែលសំបូរអគារដ៏​ស្កឹមស្កៃជាច្រើន មិនចាញ់ប្រទេសអភិវឌ្ឍន៍ធំៗ នៅលើពិភពលោកនោះឡើយ ហើយបងប្អូនមួយចំនួនដែលមិនធ្លាប់ឃើញ ​ក៏ស្ទើរតែមិនជឿដែរថា កូរ៉េខាងជើង​តាមពិតមើលទៅដូចជាមានការអភិវឌ្ឍ ខ្លាំងបែបនេះឡើយ៖

កូរ៉េខាងជើងព្យុងយ៉ាង
Comments (0)
Add Comment