រូបថត ១០សន្លឹកពីទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង ដ៏ស្រស់ស្អាត, ទាក់ទាញ, និងស្កឹមស្កៃ មិនចាញ់ប្រទេសអភិវឌ្ឍន៍!
(បរទេស)៖ ទោះបីជាកូរ៉េខាងជើង ជាប្រទេសកុម្មុយនិស្តដ៏ឯកោ នឹងត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបំផុសដាក់ទណ្ឌកម្មយ៉ាងច្រើនក្តី ដ៏រដ្ឋនៅអាស៊ីឦសានមួយនេះ នៅតែបន្តត្រដាបត្រដួស ហើយថែមទាំងបន្តរក្សាចរន្តសេដ្ឋកិច្ចក្នុងស្រុក ប្រកបដោយស្ថិរភាពដដែល។ កូរ៉េខាងជើងបានទទួលការអភិវឌ្ឍខ្លាំងបំផុតនៅសម័យសង្គ្រាមត្រជាក់ ដោយសារតែកាលណោះ ទីក្រុងព្យុងយ៉ាងមានការជ្រោមជ្រែងខ្លាំងពីសហភាពសូវៀត និងចិនផងដែរ។
ទោះបីជាឆ្នាំ២០១៧នេះ មានស្ថានការណ៍ក្តៅគគុកខ្លាំងនៅលើឆាកអន្តរជាតិ ចំពោះសកម្មភាពគគ្លើនជាច្រើនរបស់កូរ៉េខាងជើង ក៏នៅក្នុងសង្គមកូរ៉េខាងជើងទាំងមូល ហាក់មានសភាពស្ងប់ស្ងាត់ក្រោមការដឹកនាំគ្រប់យ៉ាង ដ៏តឹងរឹងបំផុតរបស់រដ្ឋាភិបាលលោក គីម ជុងអ៊ុន ខណៈនៅទីក្រុងព្យុងយ៉ាង ដែលជាស្នូលនៃរដ្ឋាភិបាល និងសេដ្ឋកិច្ចនោះ នៅតែមានភាពស្រស់បំព្រងដដែល។
ដូច្នេះសូមងាកចេញពីភាពអត់ឃ្លាននៅតាមជនបទ ហើយមកទស្សនាទីក្រុងព្យុងយ៉ាង ដែលសំបូរអគារដ៏ស្កឹមស្កៃជាច្រើន មិនចាញ់ប្រទេសអភិវឌ្ឍន៍ធំៗ នៅលើពិភពលោកនោះឡើយ ហើយបងប្អូនមួយចំនួនដែលមិនធ្លាប់ឃើញ ក៏ស្ទើរតែមិនជឿដែរថា កូរ៉េខាងជើងតាមពិតមើលទៅដូចជាមានការអភិវឌ្ឍ ខ្លាំងបែបនេះឡើយ៖









