(តូក្យូ)៖ ក្រោយពីយានអវកាស Hayabusa2 បានចុះទៅយកគំរូតាងពីអាចម៍ផ្កាយ Ryugu កាលពីខែមុន នាពេលនេះទីភ្នាក់ងារអវកាសជប៉ុន JAXA បានបញ្ចេញឃ្លីបវីដេអូដ៏អស្ចារ្យមួយនៃសកម្មភាពនោះ ដែលថតបានពីយាន Hayabusa2 ផ្ទាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មានអវកាស-វិទ្យាសាស្រ្ត Space នៅថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
បច្ចុប្បន្ន Hayabusa2 កំពុងបំពេញបេសកម្មនៅក្បែរអាចម៍ផ្កាយមួយដុំមានឈ្មោះថា Ryugu ដែលមានមុខកាត់ជិត ៩០០ម៉ែត្រ និងម៉ាសប្រមាណ ៤៥០ពាន់លានគីឡូក្រាម ហើយនៅចម្ងាយរាប់លានគីឡូម៉ែត្រពីផែនដី។ នៅថ្ងៃទី២១ ខែកុម្ភៈ យាននេះបានចុះទៅយកគំរូស្លាកស្នាមពីអាចម៍ផ្កាយនោះ ដែលអាចនិយាយបានថា ជាចំណុចដ៏សំខាន់បំផុតនៅក្នុងបេសកកម្មរបស់វា ហើយវីដេអូដែលទីភ្នាក់ងារអវកាសជប៉ុនទើបតែបញ្ចេញ បានបង្ហាញពីអ្វីដែលបានកើតឡើងនាអំឡុងពេលនោះ។
គួរជម្រាបថា យ៉ាងណាមិញនៅមានកិច្ចការមួយចំនួនទៀត ដែល Hayabusa2 ត្រូវធ្វើ មុនពេលវាអាចត្រឡប់កាន់ផែនដីវិញ។ ជាដំបូងនៅខែមេសាខាងមុខ យានអវកាសនេះនឹងបង្កើតរណ្តៅសិប្បនិម្មិតមួយ ហើយពិនិត្យមើលអ្វីដែលនឹងកើតឡើង។ ក្រៅពីនេះ ក៏មានប្រតិបត្តិការនៅលើផ្ទៃរបស់ Ryugu ជាបន្តបន្ទាប់ទៀតដែរ ដោយនៅដើមរដូវក្តៅ (ចន្លោះខែមិថុនា និងកញ្ញា) វានឹងចុះទៅលើអាចម៍ផ្កាយនេះជាលើកទីពីរនៅក្នុងរណ្តៅសិប្បនិម្មិត។
ក្រោយមកនៅចុងរដូវក្តៅ យាន Hayabusa2 នឹងទម្លាក់ក្រុ