ការផ្តល់អាជ្ញាប័ណ្ណថ្មីពីអាមេរិកនេះនឹងអាចឲ្យ Huawei និង Google រកស៊ីជាមួយគ្នាវិញបាន

147

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងចេញអាជ្ញាប័ណ្ណមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្លួន ធ្វើការផ្គត់ផ្គង់ផលិតផលមួយចំនួនឡើងវិញ ដែលមិនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា តើក្រុមហ៊ុន Google នឹង Huawei អាចចាប់ផ្តើមកិច្ចសហការជាមួយគ្នាវិញ នៅពេលណាឡើយ។ នេះបើតាមការចេញផ្សាយ ដោយកាសែត New York Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។

ផ្អែកលើប្រភពដែលខ្លួនទទួលបាន កាសែត New York Times បានឱ្យដឹងទៀតថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ដល់ភ្លើងបៃតងតាំងតែពីសប្ដាហ៍មុនមកម្ល៉េះ ដើម្បីចាប់ផ្ដើមការផ្ដល់អាជ្ញាប័ណ្ណអនុញ្ញាតក្នុងពេលឆាប់ៗនេះ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួន អាចលក់ផលិតផលមិនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ​ឱ្យក្រុមហ៊ុន Huawei ដោយរំលងការរឹតត្បិតពាណិជ្ជកម្ម ដែលបានទីក្រុងវ៉ាស៊ីនតោនដាក់លើ​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះក្នុងឆ្នាំ២០១៩។

ប៉ុន្តែខាងក្រុមហ៊ុន Huawei និងក្រសួងពាណិជ្ជកម្មអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញសេចក្ដីរាយការណ៍នេះនៅឡើយទេ៕

480×240 Banner