រកឃើញសំណាកហ្វូស៊ីលដានជើងដាយណូស័រ ក្នុងតំបន់អតីតរាជវាំងរបស់ស្តេចចិន

173

(ប៉េកាំង)៖ ក្រុមអ្នកស្រាវជ្រាវនាថ្ងៃសុក្រនេះបានប្រកាសពីរបកគំហើញ នៃសំណាកហ្វូស៊ីលដានជើងរបស់សត្វដាយណូស័រ នៅឯតំបន់នៃអតីតរាជវាំងរបស់ព្រះចៅអធិរាជចិន។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។

ហ្វូស៊ីលខាងលើដែលជារបស់សត្វដាយណូស័រច្រើនអម្បូរផ្សេងគ្នា ត្រូវបានរកឃើញក្នុងបរិវេណអតីតរាជដំណាក់កាលពីអំឡុង សម័យរជ្ជកាល Qing (ឆ្នាំ១៦៤៤-១៩១១) របស់ចិន នៅទីក្រុង Chengde នៃខេត្ត Hebei ភាគខាងជើងប្រទេសចិន។ បើតាមការ បញ្ជាក់របស់អ្នកស្រាវជ្រាវ អម្បូរសត្វដាយណូស័រទាំងនោះអាចមានដូចជាពពួក Theropod មានម្រាម ៣, ពពួកដាយណូស័រចេះហោះ និងដាយណូស័រធំៗ Brontosaur ផងដែរ។

គួរជម្រាបថា របកគំហើញខាងលើបានស្តែងឲ្យឃើញពីអម្បូរសត្វដាយណូស័រចម្រុះ ដែលបានមានវត្តមាននៅតំបន់ភាគខាងជើងនៃប្រទេសចិន កាលពីរាប់រយលានឆ្នាំមុន។ រីឯកិច្ចប្រឹងប្រែងស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវអន្តរជាតិមក ពីប្រទេសចិន សហរដ្ឋអាមេរិក និងអូស្រ្តាលី។ សត្វដាយណូស័រគ្រប់ប្រភេទបានផុតពូជកាលពី ៦៥លានឆ្នាំមុន នៅអាចម៍ផ្កាយធំមួយបានបុកផែនដី៕

480×240 Banner