Dropbox កំពុងស្វែងរកដៃគូ ដើម្បីចូលទីផ្សារភាគហ៊ុននៅចុងឆ្នាំនេះ

146

ក្រុមហ៊ុន Dropbox Inc ត្រូវបានទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយថា កំពុងតែស្វែងរកឈ្មួញកណ្តាលធានារ៉ាប់រង ព្រោះថា ក្រុមហ៊ុនមួយនេះ គ្រោងនឹងចូលទីផ្សារភាគហ៊ុន (IPO) នៅចុងឆ្នាំនេះ។

ប្រភពព័ត៌មានជិតស្និទ្ធបានលួចបង្ហើបឲ្យដឹងថា បើតាមជំនាញខាង IPO បានឲ្យដឹងថា Dropbox អាច​លក់ភាគហ៊ុនបានរហូតដល់ ១០ពាន់លានដុល្លារអាមេរិក ខណៈដែលមានធនាគារ​មួយ​ចំនួន​កំពុងតែចាប់អារម្មណ៍វិនិយោគជាមួយ Dropbox។

ថ្មីៗនេះ មានក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំមួយចំនួនបានចូលទីផ្សារភាគហ៊ុន ដូចជាក្រុមហ៊ុន Uber Technologies Inc និង Airbnb Inc។

ពាក់ព័ន្ធនឹងព័ត៌មានដែលបានលេចឮខាងលើនេះ អ្នកនាំពាក្យរបស់​ Dropbox បានបដិសេធថាជាព័ត៌មានមិនពិត ប៉ុន្តែបើតាមការអង្កេតរបស់ក្រុមអ្នកជំនាញនៅតែអះអាងថា ព័ត៌មាននេះគឺជាការពិត៕

480×240 Banner