សេចក្តីជូនដំណឹង! ចូរបងប្អូនប្រុងប្រយ័ត្នពីឥទ្ធិពល កាំរស្មីព្រះអាទិត្យ UV ចាប់ពីថ្ងៃទី ១៨-២៤ ខែសីហា (ស្វែងយល់ពីវិធីការពារខ្លួន)

20,387

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៃប្រទេសកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឥទ្ធិពលនៃកាំរស្មីព្រះអាទិត្យ UV ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ នៅចន្លោះម៉ោង ១០៖០០នាទីព្រឹក ដល់ម៉ោង ២៖០០នាទីរសៀល។

ហេតុដូច្នេះ សូមបងប្អូនអានសេចក្តីលម្អិតដូចខាងក្រោម និងបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា៖

សេចក្តីជូនដំណឹង! ចូរបងប្អូនប្រុងប្រយ័ត្នពីឥទ្ធិពល កាំរស្មីព្រះអាទិត្យ UV ចាប់ពីថ្ងៃទី ១៨-២៤ ខែសីហា (ស្វែងយល់ពីវិធីការពារខ្លួន)

* វិធីសាស្រ្តងាយៗដើម្បីការពារសុខភាព នៅពេលអាកាសធាតុក្តៅខ្លាំង និងកាំរស្មី UV វាយប្រហារផែនដី

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ រហូតមកដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២១នេះ ប្រទេសជាច្រើនលើពិភពលោកបាននិងកំពុងទទួលរងផលប៉ះពាល់ នៃអាកាសធាតុទ្បើងកម្តៅដ៍អាក្រក់ ដែលបណ្តាលប្រជាជនខ្លះបាត់បង់ជីវិត តួយ៉ាងដូចជានៅកាណាដា និងអាមេរិកកាលពីប៉ុន្មានសប្តាហ៍មុន ព្រមទាំងអាចកើតមានជំងឺដង្កាត់ផ្សេងៗ បើមិនយើងចេះវិធីសាស្ត្រថែទាំសុខភាព ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលោ។

អការៈនានាដែលបង្ហាញថា អ្នកកំពុងមានបញ្ហាសុខភាព ដោយសារអាកាសធាតុក្តៅនេះមានដូចជា៖

១៖ ឈឺក្បាល
២៖ ងងុយគេង
៣៖ វិលមុខ និងក្អួតចង្អោ
៤៖ អស់កម្លាំង
៥៖ ឈឺសាច់ដុំ
៦៖ ក្តៅក្នុងខ្លួន
៧៖ បែកញើសច្រើន
៨៖ ដកដង្ហើមញាប់ៗ
៩៖ សន្លប់
១០៖ ក្មេងអាចមានសភាពប្រកាច់

ប្រសិនបើលោកអ្នកជួបប្រទះអកាៈណាមួយ ដូចបានរៀបរាប់ខាងលើនេះ សូមលោកអ្នកប្រញាប់ទៅសំរាកក្នុងផ្ទះ និងហើយសែ្វងរកជំនួយពីអ្នកមានជំនាញវេជ្ជសាស្រ្ត។ ក្នុងអំទ្បុងពេលនោះដែរ លោកអ្នកក៍អាចសាកល្បង វិធីសាស្រ្តមួយចំនួនដូចខាងក្រោម ដែលមានប្រសិទ្ធភាពចំពោះមនុស្សទូទៅបានដោយខ្លួនឯងដូចជា៖

១៖ ផឹកទឹក និងទទួលទានផ្លែឈើដែលសំបូរជាតិទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។
២៖ ស្លៀកពាក់ខោអាវស្រាលៗ មានពណ៌ស្រទន់ និងរលុងៗ ដើម្បីឲ្យរាងកាយមានភាពស្រឡះល្អ។
៣៖ ជៀសវាងធ្វើលំហាត់ប្រាណ ឫសកម្មភាពនានាដែលបញ្ចេញកម្លាំងខ្លាំងៗ ក្រោមកម្តៅថ្ងៃក្តៅហើយស្ងួត។
៤៖ ជៀសវាងការទទួលទានកាហ្វេច្រើន និងគ្រឿងស្រវឹង។
៥៖ ប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃ មុនពេលចេញពីផ្ទះ។
៦៖ ពាក់មួក និងវែនតាការពារកម្តៅថ្ងៃជានិច្ចពេលនៅក្រៅ។
៧៖ មុនពេលចូលទ្បានដែលចតក្រោមកម្តៅថ្ងៃយូរ ត្រូវបើកទ្វារ បើកម៉ាស៊ីនត្រជាក់ ទុកឲ្យសីតុណ្ហភាពចុះសិន។
៨៖ ជាពិសេសកុំឲ្យក្មេងៗ រត់លេងក្រោមកម្តៅថ្ងៃ៕

ប្រែសម្រួល៖ Cambo Space (Panha Hang)
ប្រភព៖ EPA.GOV (ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១)

480×240 Banner