គ្រោងឆ្អឹងដាយណូស័រថ្មី​ត្រូវរកឃើញ ដែលមានអាយុកាល ៦៦លានឆ្នាំ ស្ថិតនៅភាគកណ្តាលអាមេរិក!

149

 

(អាមេរិក)៖ នាពេលថ្មីៗនេះ គ្រោះឆ្អឹងរបស់​ដ៏កម្ររបស់ អម្បូរសត្វដាយណូស័រ​ម៉្យាង ដែលស៊ីរុក្ខជាតិ​ជាអាហារ មានឈ្មោះថា​ «ទ្រីសេរ៉ាថប់ (Triceratop)»​​​ ត្រូវបាន​គេ​ប្រទះ​ឃើញដោយចៃដន្យ នៅក្នុងទីក្រុង Thornton នៃរដ្ឋ Colorado ភាគកណ្តាល​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧។

ហ្វូស៊ីល (Fossil) ដាយណូស័រ​ខាងលើ ត្រូវបានប្រទះឃើញ​ដោយបុគ្គលិក​ការដ្ឋាន នៅក្នុងក្រុង Thornton កាលពីថ្ងៃសុក្រ​សប្តាហ៍មុន បន្ទាប់​ពី​ពួក​គេ​​បាន​​ធ្វើ​ការ​ខួង​ដី​​ជ្រៅ​​ជាង​​​សព្វ​​ដង។ ដោយ​ភ្ញាក់ផ្អើលពីព្រោះ​តែរបកគំហើញ​របស់ពួកគេ ក្រុមការងារការដ្ឋាន​ទាំងនោះ ក៏បានទាក់ទង​ក៏ដូចជាជូនដំណឹង​ ទៅ​កាន់​ក្រុម​អ្នក​ជំនាញ​ខាង​ផ្នែក​ហ្វូស៊ីល នៃសារ​មន្ទីរ​ធម្មជាតិ និងវិទ្យាសាស្រ្តទីក្រុង Denver ដែលបានទៅដល់​កន្លែងរកឃើញ​គ្រោងឆ្អឹង​របស់សត្វដាយណូស័រ កាលពីថ្ងៃចន្ទ​សប្តាហ៍​នេះ ដើម្បីបញ្ជាក់ពី​របកគំហើញនោះ។

គួរបញ្ជាក់ថា ក្រោយពីបានឆ្លងកាត់ការពិនិត្យយ៉ាងដិតដល់ ក្រុមអ្នកជំនាញ បានឲ្យដឹងថា សត្វដាយ Triceratop នេះ​ទំនងជាមានអាយុយ៉ាងតិច ៦៦លានឆ្នាំ៕

480×240 Banner