ឈ្មោះឡើងឡូយ! ស្មាតហ្វូន «Xiaomi Mi A1» បង្ហាញរូបរាងហើយនៅទីផ្សារឥណ្ឌា ដែលកំពុងមានសក្តានុពលខ្លាំងបំផុត!

156

(ញូដេលី)៖ ក្រុមហ៊ុនផលិតទូរស័ព្ទ​ដ៏ធំរបស់​ប្រទេសចិន Xiaomi បានបង្ហាញ​ស្មាតហ្វូនជំនាន់​ចុងក្រោយបំផុត​​របស់​ខ្លួន មានឈ្មោះថា «Mi A1» នៅក្នុងទីក្រុង​ញូដេលី នៃប្រទេស​ឥណ្ឌា ដែលមានបំពាក់នូវ​កាមេរ៉ាភ្លោះ​ចំនួនពីរ នៅខាង​​ក្រោយ និងដំណើរការ​ដោយប្រព័ន្ធ​ប្រតិបត្តិការ Stock Android ជំនាន់ 7.1.2 Nouget។ នេះបើតាមការ​ដកស្រង់ពី​សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

Mi A1 មានបំពាក់​នូវបន្ទះឈីប Snapdragon 625, អង្គចងចាំ (RAM) ទំហំ 04GB, និងសមត្ថភាពផ្ទុកទិន្ន​ន័យទំហំ 64GB ខណៈផ្ទាំងអេក្រង់របស់វាគឺជាប្រភេទ LCD ដែលទំហំ 5.5អ៊ីញ កម្រិតរូបភាព Full HD 1920×1080 ភិចសែល។ រីឯនៅផ្នែកខាងក្រោយ ក្រៅពីកាមេរ៉ាភ្លោះ​ទាំងពីរគ្រាប់ ដែលមានរូបរាងស្រដៀង​នឹង​កាមេរ៉ា​ របស់ត្រូល​ស្មាតហ្វូត​កំពូល​របស់ Xiaomi គឺ Mi 6 នោះ ក៏មានកន្លែងស្កែនម្រាមដៃ​ផងដែរ ស្របពេលដែលនៅ​ក្នុងតួ​ខ្លួន​របស់វា មាន​ផ្ទុក​ថ្ម​ថាម​ពល ​3,080 mAh ដែលសាកតាម​រន្ធប្រភេទ USB-C។

 

Stock Android មានន័យថា Xioami បានសម្រេចដាក់លក់ស្មាតហ្វូត​ជាលើកដំបូង ដោយពុំប្រើប្រាស់ស្គីន​ស្រោបខ្លួន MIUI 9 ឡើយ លើកលែងតែសម្រាប់​កម្មវិធីកាមេរ៉ាប៉ុណ្ណោះ។ ម៉្យាងវិញទៀត Mi A1 ក៏ត្រូវបានក្រុមហ៊ុនសន្យាផងដែរ​ថា​​ នឹងតំឡើងជំនាន់ OS (ប្រព័ន្ធប្រតិបត្តិការ) ទៅដល់ Oreo (Android 8.0) ផងដែរនៅត្រឹមចុង​ឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថា ទូរស័ព្ទ Xiomi Mi A1 មានបីពណ៌សម្រាប់ឲ្យ​ជ្រើសរើសគឺ ខ្មៅ មាស និងផ្កាឈូក និងមានតម្លៃ ២៣៤ដុល្លារ​​នៅឥណ្ឌា។ ដោយឡែក Mi A1 នឹងពង្រីកទៅដាក់​លក់បន្ថែមទៀត ទៅតាមទីផ្សារក្នុង​ប្រទេសចំនួន ៣៧​ ផ្សេងទៀត​​ជុំវិញ​សកលោក ចាប់ពី​ថ្ងៃទី១២ ខែកញ្ញានេះ៕

480×240 Banner