HOT NEWS: រកឃើញភពថ្មីៗចំនួន២ទៀត, ១ក្នុងចំណោមនោះអាចមានលាក់ «ជីវិតអេលៀន» (VIDEO)

1,737

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិនៅដើមខែកញ្ញា ឆ្នាំ២០២២ នេះ ទើបតែបានប្រកាសអំពីការរកឃើញ ភពថ្មីៗចំនួន ២ ទៀត ជាប្រភេទភព Super-Earth ឬ ផែនដីយក្ស (ភពដែលមានទំហំធំជាងផែនដី តែតូចជាងភពណិបទូន) ស្ថិតនៅចម្ងាយប្រមាណ ១០០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ អ្វីដែលអស្ចារ្យបំផុតនោះ គឺក្រុមអ្នកវិទ្យាសាស្ត្រកំពុងសង្ស័យថា ភព ១ ក្នុងចំណោមភពទាំង ២ នោះអាចមានលទ្ធភាពទ្រទ្រង់ជីវិត ឬកំពុងមានអេលៀន (Alien) រស់នៅផងក៏ថាបានដែរ។

ភព LP 890-9 c (រូបតំណាង) (រូបភាពពីបរទេស)

មិនដូចភពនានានៅក្នុងប្រព័ន្ធព្រះអាទិត្យយើងឡើយ, ភព Exoplanets ប្រមាណជិត ១,៦០០ភព ក្នុងចំណោមភពសរុបដែលត្រូវបានរកឃើញទាំងជាង ៥,០០០ភពនោះ គឺសុទ្ធសឹងតែជាប្រភេទភព Super-Earth ដែលជាភពឧស្ម័នយក្សត្រជាក់ដូចជា ភពណិបទូន និងភពអ៊ុយរ៉ានុសជាដើម។

ភពថ្មីៗចំនួនពីរខាងលើនេះមានឈ្មោះសម្គាល់ថា LP 890-9 b គោចរនៅចម្ងាយ ២.៨លានគីឡូម៉ែត្រពីផ្កាយមេរបស់វា និង LP 890-9 c គោចរនៅចម្ងាយ ៦លានគីឡូម៉ែត្រពីផ្កាយមេរបស់វា។ ពួកវាគោចរនៅជុំវិញតារាតូច និងមានពន្លឺស្រទន់មួយដួងឈ្មោះ LP 890-9 (មានកាំតូចជាកាំព្រះអាទិត្យយើង ៦.៥ដង) ស្ថិតតំបន់តារានិករ Eridanus (បើមើលលើផ្ទៃមេឃផែនដី) ដែលជាលំដាប់តារាមិនសូវក្តៅដូចព្រះអាទិត្យយើងឡើយ (ស្ថិតលំដាប់ M6-type star)ហើយក៏ជាប្រភេទប្រព័ន្ធផ្កាយដ៏កម្របំផុតទី ផងដែរដែលមានភពគោចរជុំវិញរហូតដល់ទៅ បែបនេះ បន្ទាប់ពីប្រព័ន្ធផ្កាយកម្រដ៏ល្បីល្បាញបំផុតទី នោះគឺ Trappist-1 ដែលមានភពគោចរជុំវិញរហូតដល់ទៅ ៧ភព

ការអង្កេតមើលដំណើរគោចរនៃភពឆ្លងកាត់ផ្កាយ (រូបភាពពី NASA)

សម្រាប់ភពទី គឺ LP 890-9 b មានទំហំធំជាងផែនដីយើង ៣០% និងស្ថិតកៀកផ្កាយ LP 890-9 ដោយវាគោចរជុំវិញផ្កាយនេះមួយជុំ ឬស្មើនឹងមួយឆ្នាំរបស់វាប្រើពេលតែ ២.៧ថ្ងៃប៉ុណ្ណោះ នៃពេលវេលាលើភពផែនដី។ សម្រាប់ភពទី វិញគឺ LP 890-9c មានទំហំធំជាងផែនដីប្រមាណ ៤០% និងគោចរជុំវិញផ្កាយវាមួយជុំប្រើពេល ៨.៥ថ្ងៃ នៃពេលវេលាលើផែនដី ឬស្មើនឹងមួយឆ្នាំរបស់វា។

តេឡេស្កូប Speculoos នៅឈីលី (រូបភាពពីបរទេស)

ពីដំបូងឡើយ ការប្រើប្រាស់តេឡេស្កូបលើដីមួយឈ្មោះ Speculoos នៅប្រទេសឈីលី (Chile) ដើម្បីស្វែងរកភពអាចទ្រទ្រង់ជីវិត នៅតាមប្រព័ន្ធផ្កាយផ្សេងៗនោះ បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្ររកឃើញ ភព LP 890-9 b តែឯងប៉ុណ្ណោះ ខណៈភពនេះនៅកៀកផ្កាយវាពេក ដូច្នេះវាទទួលរងកម្តៅ ៤.១ ដង ខ្លាំងជាងកម្តៅដែលផែនដីយើងទទួលបានពីព្រះអាទិត្យ និងប្រាកដជាគ្មានជីវិតណាអាចរស់នៅ ឬកកើតឡើង ក្នុងបរិស្ថានបែបនេះឡើយ។ ប៉ុន្តែក្រោយការអង្កេតបន្តដោយ តេឡេស្កូបអវកាស TESS របស់អង្គការ NASA ក៏បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្ររកឃើញភពទី នោះគឺ LP 890-9 c ហើយភពមួយនេះឯងដែលត្រូវបានចាត់ទុកថា អាចទ្រទ្រង់ជីវិតកំពុងលាក់ជីវិត Alien

តេឡេស្កូបអវកាស TESS (រូបភាពី NASA)

ប្រការដែលក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ភព LP 890-9 c អាចមានជីវិតកកើតនោះ គឺយោងទៅលើការស្ថិតនៅក្នុង តំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) នៅជុំវិញផ្កាយ LP 890-9 របស់វានោះឯង។ ក្រុមតារាវិទូបានគណនាថា ក្នុងគម្លាតដ៏សមរម្យពីផ្កាយមេរបស់វាបែបនេះ ពិតជាអាចឲ្យភព LP 890-9 c ទទួលរងកម្តៅបាន ៩០% បើធៀបនឹងកម្តៅដែលផែនដីយើងទទួលបានពីព្រះអាទិត្យ។ ហេតុដូច្នេះប្រសិនបើភពនេះមានលទ្ធភាពបង្កើតបរិយាកាស នោះទឹកប្រាកដជាអាចមានវត្តមាន, ហើយនៅពេលមានទឹក ជីវិតក៏អាចនឹងកើតឡើងដូចនៅលើផែនដីយើងដែរ។ Habitable Zone ជាគន្លងគោចរជុំវិញផ្កាយមួយ ដែលធ្វើឲ្យភពស្ថិតនៅគន្លងនោះ «មិនក្តៅពេក និងមិនត្រជាក់ពេក» នោះទើបអាចឲ្យផ្ទៃភពរក្សាបាននូវ «វត្តមានទឹក និងបង្កើតបរិយាកាសស្រោបជុំវិញ» ដែលជាមូលដ្ឋានអាចបង្កើតជីវិត។

HOT NEWS: រកឃើញភពថ្មីៗចំនួន២ទៀត, ១ក្នុងចំណោមនោះអាចមានលាក់ «ជីវិតអេលៀន»
រូបតំណាងភព LP 890-9 c (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែរំភើបចិត្តយ៉ាងខ្លាំង និងអន្ទះសាផងដែរ ក្នុងការស្រាវជ្រាវបន្តទៀត ចំពោះភព LP 890-9 c ដែលស្ថិតនៅចម្ងាយ ១០០ឆ្នាំពន្លឺពីផែនដីមួយនេះ។ តេឡេស្កូបអវកាស James Webb ប្រាកដជាអាចឆ្លុះមើល ដឹងអំពីធាតុផ្សំសំខាន់ៗនៅក្នុងបរិយាកាសភពនេះ ហើយយើងនឹងអាចសន្មត់់ថា វាអាចទ្រទ្រង់ជីវិតបាន ឬមួយក៏អត់ជាក់ជាមិនខាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ INDEPENDENT (ថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner