ចិន៖ ដីព្រះចន្ទដែលយានឆាងអឺទី ៥ យកមកផែនដីវិញ «មានផ្ទុកសារធាតុទឹកកម្រិតខ្ពស់» (VIDEO)

532

(ប៉េកាំង)៖ គំរូតាង (sample) ជាកម្ទេចដី ដែលត្រូវបានយាន Changé-5 (ឆាងអឺទី ៥) របស់ប្រទេសចិនជីក និងដឹកយកមកពីព្រះចន្ទវិញកាលពីខែធ្នូ ឆ្នាំ២០២០ នោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា មានផ្ទុកសារធាតុទឹកកម្រិតខ្ពស់ (high water content) ហើយនេះគឺជារបកគំហើញដ៏ថ្មីសន្លាងមួយទៀត ក្រោយការរកឃើញរ៉ែថ្មីមួយប្រភេទផងដែរ។

បេសកកម្មឆាងអឺទី៥លើផ្ទៃព្រះចន្ទ (រូបភាពពី CNSA)

ការសិក្សារកឃើញសារធាតុទឹកកម្រិតខ្ពស់ខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន។ តាមរយៈការប្រើប្រាស់ឧបករណ៍វិភាគ និងវែកញែកទំនើបៗ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរកឃើញ វត្តមានទឹកដែលបានមកពីខ្យល់ព្រះអាទិត្យ (Solar Wind) ខាំជាប់នៅក្នុងកម្ទេចកម្ទីរ៉ែនៅក្នុងបណ្តុំគំរូតាង (sample) ទម្ងន់ ១.៧គីឡូក្រាម ដែលត្រូវបានយកមកពីផ្ទៃព្រះចន្ទនោះ។

បេសកកម្មឆាងអឺទី៥លើផ្ទៃព្រះចន្ទ (រូបភាពពី CNSA)

យោងតាមការគណនារបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន ការបង្កើត និងរក្សាទុកទឹក ដែលបានមកពីខ្យល់ព្រះអាទិត្យនោះ អាចកើតមានឡើងទៅបាន ដោយសារតែការជះឥទ្ធិពល (នៃខ្យល់ព្រះអាទិត្យលើផ្ទៃព្រះចន្ទ) ក្នុងរយៈពេលវែង, រចនាសម្ព័ន្ធរបស់គ្រីស្តាល់ និងសមាសធាតុនៃរ៉ែដែលអាចធ្វើប្រតិកម្ម ព្រមទាំងរក្សាវត្តមានទឹកទាំងនោះ។

ចិន៖ ដីព្រះចន្ទដែលយានឆាងអឺទី ៥ យកមកផែនដីវិញ «មានផ្ទុកសារធាតុទឹកកម្រិតខ្ពស់»
ផ្ទៃព្រះចន្ទ (រូបភាពពី CGTN)

គួរបញ្ជាក់ថា ការរកឃើញខាងលើនេះបានបង្ហាញយ៉ាងច្បាស់ថា ផ្ទៃដីផ្ទុកដោយសារធាតុរ៉ែរបស់ព្រះចន្ទ ក៏ជាតំបន់ដ៏សំខាន់បំផុត ដែលអាចផ្ទុកសារធាតុទឹកផងដែរ៕

Sample បានមកពីបេសកកម្ម Changé 5

ប្រែសម្រួល៖ Cambo Space
ប្រភព៖ CGTN (ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner