នេះជារូបភាពនេប៊ូឡា Horsehead ដែលប្រែជាខ្មែរថា «ក្បាលសេះ» ថតដោយ Hubble

371

(បរទេស)៖ បណ្តុំពពកធូលី-ឧស្ម័ន នេប៊ូឡា (Nebula) មានឈ្មោះថា Horsehead ដែលបកប្រែជាភាសាខ្មែរថា «ក្បាលសេះ» មានទីតាំងស្ថិតនៅក្នុងតារានិករ អូរ៉ៃអិន (Orion) ហើយវាក៏មានឈ្មោះជាផ្លូវការមួយទៀតថា «Barbard 33» ផងដែរ។

នេះជារូបភាពនេប៊ូឡា Horsehead  ដែលប្រែជាខ្មែរថា «ក្បាលសេះ» ថតដោយ Hubble
Horsehead Nebula ថតដោយ Hubble (រូបភាពពី NASA និង ESA)

Horsehead មានកម្ពស់ចាប់ពី ៣ – ៤ឆ្នាំពន្លឺ និងត្រូវបានរកឃើញដំបូងកាលពីចុងទសវត្សរ៍ ១៨០០ ដោយវាមានចម្ងាយ ១,៥០០ឆ្នាំពន្លឺពីផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ប្រការនេះក៏មានន័យថា ពន្លឺរបស់វាត្រូវធ្វើដំណើររយៈពេល ១,៥០០ឆ្នាំ ទើបអាចមកដល់យើងផងដែរ។

រូបភាពថ្មី គុណភាពខ្ពស់ និងស្រស់ស្អាតរបស់ Horsehead Nebula ត្រូវបានថតដោយឧបករណ៍ Wide Field Camera 3 នៅលើតេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA ដែលបង្ហាញអំពីបណ្តុំពពកពណ៌ត្នោត និងផ្កាយបញ្ចេញពន្លឺទាំងនៅក្នុង Nebula នេះផង និងនៅខាងក្រោយ (Background) របស់វាផង។

បេសកកម្ម Space Shuttle របស់ NASA នៅឆ្នាំ ២០០៩ (រូបភាពពី NASA)

កាលណោះវាត្រូវបានចាត់ទុកជា ការដុសខាត់សមត្ថភាពបន្ថែមដល់ Hubble ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត តាមរយៈបេសកកម្ម Space Shuttle របស់អង្គការ NASA ជាពិសេសគឺការបំពាក់ឧបករណ៍ថតរូបភាពថ្មីដល់តេឡេស្កូបអវកាសនេះ កាលពីអំលុងឆ្នាំ ២០០៩ គឺ Wide Field Camera 3 នោះឯង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និង Image Credit៖ NASA/ESA/Hubble Heritage Team

480×240 Banner